ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការទាក់ទាញទុនវិនិយោគនៃបច្ចេកវិទ្យាខ្ពស់របស់ចិនបានបន្ដកើនឡើង
2022-09-02 10:40:25cri
Share with:

ចាប់ពីដើមឆ្នាំ២០២២នេះរៀងមក ប្រទេសចិនបានអនុវត្តយុទ្ធសាស្ត្រជំរុញការច្នៃប្រឌិតថ្មី បន្តពង្រីកធំនូវការបើកទូលាយក្នុងកម្រិតខ្ពស់ ការប្រើប្រាស់ទុនវិនិយោគបរទេសនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់បានបន្តកើនឡើង។


តាមទិន្នន័យបានបង្ហាញឱ្យឃើញថា ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ2022នេះរៀងមក   ទំហំប្រើប្រាស់ជាក់ស្តែងនូវទុនវិនិយោគបរទេសនៃបច្ចេកវិទ្យាខ្ពស់របស់ចិនបានកើនឡើង ៣២.១% បើប្រៀបធៀបជាមួយអំឡុងពេលដូចគ្នានាឆ្នាំទៅមិញ  ។ អ្នកវិនិយោគអន្តរជាតិបានផ្តោតលើបច្ចេកវិទ្យាថ្មីក្តាប់ជាប់នូវឱកាសអភិវឌ្ឍន៍ថ្មី បន្តបន្ថែមការវិនិយោគទុនក្នុងប្រទេសចិន។

នៅទីក្រុងChengdu ខេត្តSichuan  ក្រុមហ៊ុនAirbus បានបណ្តាក់ទុនជាង ៦ ពាន់លានយាន់ប្រាក់ចិន ដើម្បីសាងសង់គម្រោងសេវាកម្មទាំងមូលចំពោះយន្តហោះAirbus  ដែលផ្តល់សេវាកម្មដល់យន្តហោះទាំងការចុះចត ការស្តុកទុក ការជួសជុល ការកែច្នៃនិងប្រមូលមកវិញជាដើម។   នៅទីក្រុង Shenyang ខេត្ត Liaoning  រោងចក្រផលិតនិងកែច្នៃទ្រង់ទ្រាយធំនៃរថយន្ត BMWដែលមានទុនវិនិយោគសរុប១៥ ពាន់លានយាន់ប្រាក់ចិនបានដំណើរការជាផ្លូវការ។ នៅទីក្រុង Suzhou ខេត្ត Jiangsu  ទីស្នាក់ការកណ្តាលប្រចាំទីផ្សារចិននិងអាស៊ីបូព៌ារបស់ក្រុមហ៊ុន SIEMENS  អាល្លឺម៉ង់ បានសម្ពោធបើកជាផ្លូវការ។


សហគ្រាសទុនបរទេសជាច្រើនបានបង្កើនវិនិយោគនៅប្រទេសចិនដោយសារទទួលបានប្រាក់ចំណេញជានិរន្តរភាព។ 



ពីជារោងចក្រពិភពលោក និងជាទីផ្សារពិភពលោក ក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីពិភពលោក   ឥឡូវនេះសហគ្រាសបច្ចេកវិទ្យាខ្ពស់អន្តរជាតិកាន់តែច្រើនឡើងៗបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនៅក្នុងប្រទេសចិន។ក្រុមហ៊ុន Philips ដែលជាក្រុមហ៊ុនល្បីឈ្មោះនៅប្រទេសហូឡង់ទើបបានបង្កើតមជ្ឈមណ្ឌលច្នៃប្រឌិតថ្មីទី៣នៅក្នុងប្រទេសចិនដែលស្ថិតនៅតំបន់មហាឈូងសមុទ្រក្វាំងទុង-ហុងកុង-ម៉ាកាវ។ តាមរយៈការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ សហគ្រាសទុនបរទេសបានចូលរួមទៅក្នុងការច្នៃប្រឌិតថ្មីរបស់ប្រទេសចិន ហើយក៏បានទទួលប្រាក់ចំណេញពីទីផ្សារចិនផងដែរ៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស