ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបិទបញ្ចប់នៅទីក្រុងប៉េកាំង
2022-09-02 17:11:49cri
Share with:

កិច្ចប្រជុំលើកទី ៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបិទបញ្ចប់នៅវិមានសភាប្រជាជនក្រុងប៉េកាំងនាព្រឹកថ្ងៃទី ២ ខែកញ្ញា ។  បន្ទាប់ពីការបោះឆ្នោតសម្រេចចិត្ត អង្គប្រជុំបានអនុម័តច្បាប់ប្រឆាំងការបោកបញ្ឆោតតាមបណ្តាញទូរគមនាគមន៍ និងច្បាប់ស្តីពីគុណភាពនិងសុវត្ថិភាពផលិតផលកសិកម្មដែលបានធ្វើវិសោធនកម្មថ្មី ។ លើសពីនេះទៅទៀត អង្គប្រជុំបានសម្រេចតែងតាំងលោក Jin Zhuanglong ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន និង លោក Wang Xiangxi ជារដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន ។ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាដោយឡែកលើក្រឹត្យប្រធានរដ្ឋលេខ១១៩, ១២០ និង ១២១ ។


អ្នកបកប្រែ:李庆莉
ប្លុកពិសេស