ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការបញ្ចេញសញ្ញាខុសចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ
2022-09-01 11:01:09cri
Share with:

ទាក់ទិននឹងរឿងដែលអភិបាលរដ្ឋ Arizona ដែលមកពីបក្សសាធារណរដ្ឋសហរដ្ឋអាមេរិក ទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី៣១ខែសីហាថា ភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកត្រូវបញ្ឈប់ការបញ្ចេញសញ្ញាខុសចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។

 លោក Zhao Lijian បានសង្កត់ធ្ងន់ថា ប្រទេសចិនបានដាស់តឿនឱ្យភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកគោរពគោលការណ៍ចិនតែមួយនិងការកំណត់នៃសេចក្តីប្រកាសរួមទាំង៣រវាងចិននិងសហរដ្ឋអាមេរិក បញ្ឈប់ធ្វើការប្រាស្រ័យទាក់ទងផ្លូវការជាមួយតៃវ៉ាន់នោះតាមទម្រង់ណាក៏ដោយ  បញ្ឈប់ការបញ្ចេញសញ្ញាខុសចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ។ ប្រទេសចិននឹងចាត់វិធានការដ៏ម៉ឺងម៉ាត់ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងមុតមាំ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស