ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើសារអបអរសាទរចំពោះលោក Tuimaleali‘ifano Va’aletoa Sualauvi IIដែលបានបន្តកាន់មុខតំណែងជាប្រមុខរដ្ឋសាម័រ
2022-09-01 15:30:19cri
Share with:

កាលពីថ្ងៃទី ៣០ ខែសីហា លោកXi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតជូនចំពោះលោកTuimaleali‘ifano ដើម្បីអបអរសាទរចំពោះលោកដែលបានបន្តកាន់មុខតំណែងជាប្រមុខរដ្ឋនៃសាម័រ។

ថ្លែងក្នុងលិខិត លោក Xi Jinping បានលើកឡើងថា ប្រទេសចិន និងសាម័រគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលគោរពគ្នាទៅវិញទៅមក និងអភិវឌ្ឍរួម។ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងទ្វេភាគីសម្រេចបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានជំរុញផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងចិននិងសាម័រ ហើយរីករាយរួមជាមួយលោកប្រមុខរដ្ឋបង្កើនទំនុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ពង្រីកការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការមេត្រីភាពលើគ្រប់វិស័យ ដើម្បីបំពេញបន្ថែមខ្លឹមសារនៃទំនាក់ទំនងទ្វេភាគី និងផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស