ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីអាមេរិកចោទចិនថាមានប្រតិកម្មជ្រុលចំពោះស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ក្រសួងការបរទេសចិនឆ្លើយតបថា អាមេរិកមិនពិចារណាពីកំហុសខ្លួន បែរជាចោទគេខុសទៅវិញ
2022-09-01 14:50:05cri
Share with:


 

 

ពេលឆ្លើយតបនឹងការលើកឡើងរបស់មន្ត្រីអាមេរិកដែលចោទប្រកាន់ចិនថាមានប្រតិកម្មជ្រុលចំពោះស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ លោក Zhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៣១ ខែសីហាថា ដើមហេតុនៃភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់នាពេលបច្ចុប្បន្នគឺច្បាស់ណាស់ ហើយភាពត្រូវនិងខុសក៏ឃើញយ៉ាងច្បាស់ដែរ។

តាមការផ្សាយដំណឹងឱ្យដឹងថា អ្នកនាំពាក្យរងនៃក្រសួងការបរទេសអាមេរិកបានថ្លែងក្នុងពេលឆ្លើយតបសំណួរអំពីស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ថា ចិនមានប្រតិកម្មជ្រុល និងបង្ករឿង ខណៈអាមេរិកមានប្រតិកម្មដ៏សមហេតុផលនិងមានភាពទទួលខុសត្រូវ។

ទាក់ទិននឹងករណីនេះ លោក Zhao Lijian បានលើកឡើងថា " អាមេរិកបង្កហេតុជាមុន ទើបប្រទេសចិនចាត់វិធានការឆ្លើយតបដ៏ត្រឹមត្រូវ ដែលសមហេតុផល ស្របច្បាប់ ចាំបាច់ និងសមរម្យ។ អាមេរិកបានរំលោភលើកិច្ចសន្យារបស់ខ្លួនចំពោះគោលនយោបាយចិនតែមួយ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ប៉ុន្តែបែរជាចោទប្រកាន់ចិនថាមានប្រតិកម្មជ្រុលទៅវិញ

សហរដ្ឋអាមេរិកតែងតែបង្អួតសាច់ដុំយោធារបស់ខ្លួននៅលំហសមុទ្រជុំវិញប្រទេសចិន ក្រោមលេសសេរីភាពនៃការធ្វើនាវាចរណ៍ ហើយបែរជាចោទចិនថាបង្កហេតុ ការធ្វើបែបនេះ វាប្រែក្រឡាស់សទៅជាខ្មៅ ប្រទេសចិនមិនទទួលយកទេ ហើយសហគមន៍អន្តរជាតិក៏មិនទទួលយកបានឡើយ។

អ្នកបកប្រែ:马小青
ប្លុកពិសេស