ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មសកលនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្ម អន្តរជាតិចិនឆ្នាំ២០២២ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ
2022-09-01 14:45:13cri
Share with:

កិច្ចប្រជុំកំពូលពាណិជ្ជកម្មសេវាកម្មសកលនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ២០២២បានធ្វើឡើងនៅក្រុងប៉េកាំងកាលពីថ្ងៃទី៣១ខែសីហា លោក Han Zheng  សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

លោក Han Zheng បានថ្លែងថា ប្រទេសចិនបានអនុវត្តយុទ្ធសាស្រ្តបើកទូលាយដែលកាន់តែសកម្មនិងម្ចាស់ការ  ពាណិជ្ជកម្មសេវាកម្មទទួលបានការអភិវឌ្ឍយ៉ាងផុលផុស ប្រទេសចិនរីករាយរួមជាមួយបណ្តាភាគីនានាខិតខំប្រឹងប្រែងក្នុងការប្រកាន់ខ្ជាប់ទស្សនៈសហគមន៍រួមវាសនាមនុស្សជាតិ អនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ជំរុញឱ្យពាណិជ្ជកម្មសេវាកម្មអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងជានិរន្តរភាព ដើម្បីរួមចំណែកជាំកម្លាំងកាន់តែខ្លាំងក្លាចំពោះការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។

លោក Han Zheng បានលើកឡើងគំនិតផ្តួចផ្តើមចំណុច៤ ៖ ទី១ប្រកាន់ខ្ជាប់ការផ្តល់ប្រយោជន៍ទូទៅនិងបរិយាប័ន្ន ទី២ ប្រកាន់ខ្ជាប់ការច្នៃប្រឌិតថ្មីជំរុញការអភិវឌ្ឍ ទី៣ ប្រកាន់ខ្ជាប់ការផ្លាស់ប្តូរទៅរូបមន្តអភិវឌ្ឍន៍បៃតងនិងកាបូនទាប ទី៤ ប្រកាន់ខ្ជាប់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញឱ្យក្លាយជាសមិទ្ធផលសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស