ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២២
2022-09-01 09:56:43cri
Share with:

នៅថ្ងៃទី ៣១ ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២២ ។

ថ្លែងក្នុងលិខិត លោក Xi Jinping បានបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិន គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រីកការបើកចំហ បង្កើនកិច្ចសហប្រតិបត្តិការ និងណែនាំការច្នៃប្រឌិតរបស់ប្រទេសចិន ដែលបានរួមចំណែកជាវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មសេវាកម្មនិងពាណិជ្ជកម្មសេវាកម្មសកល ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាមួយនិងការបើកចំហកម្រិតខ្ពស់ បន្តបើកទូលាយថែមមួយកម្រិតទៀតនូវការអនុញ្ញាតឱ្យចូលទីផ្សារចិនក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម លើកកម្ពស់កម្រិតនៃការបើកចំហពាណិជ្ជកម្មសេវាកម្មឆ្លងដែន ពង្រីកមុខងារនៃវេទិកាបើកទូលាយចំពោះបរទេស ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតប្រព័ន្ធបើកចំហផ្នែកឧស្សាហកម្មសេវាកម្មដែលមានស្តង់ដាខ្ពស់ ។

លោក Xi Jinping បានបញ្ជាក់ថា ប្រទេសចិនរីករាយរួមសហការជាមួយប្រទេសនានាលើពិភពលោក ដើម្បីប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដ ប្រកាន់ខ្ជាប់នូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងប្រកបដោយបរិយាប័ន្ន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក៏ដូចជារួមគ្នាជំរុញសេដ្ឋកិច្ចសេវាកម្មដែលបើកចំហនិងចែករំលែកគ្នា ដើម្បីបំពេញបន្ថែមកម្លាំងចលករដល់ការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស