ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្ទស្សន៍PMI នៃឧស្សាហកម្មផលិតកម្មប្រចាំខែសីហារបស់ប្រទេសចិនត្រូវជា 49.4%
2022-09-01 15:04:28cri
Share with:

      យោងតាមស្ថិតិដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិក្សាឧស្សាហកម្មសេវាកម្មនៃរដ្ឋបាលជាតិស្ថិតិចិន និងសហព័ន្ធចរាចរណ៍ទំនិញនិងការបញ្ជាទិញរបស់ប្រទេសចិនកាលពីថ្ងៃទី ៣១ ខែសីហាឱ្យដឹងថា ក្នុងខែសីហា សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ(PMI)នៃឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិនត្រូវជា 49.4% ដែលបានកើនឡើង 0.4 ភាគរយបើប្រៀបធៀបនឹងខែកក្កដា ។ នេះបានបញ្ជាក់ថា ស្ថានភាពនៃឧស្សាហកម្មផលិតកម្មមានភាពប្រសើរឡើងវិញ។

      លោក Zhao Qinghe មន្ត្រីរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា "បើមើលជាទូទៅប្រឈមមុខនឹងកត្តាអវិជ្ជមានដូចជាជំងឺរាតត្បាត និងធាតុអាកាសមានសីតុណ្ហភាពខ្ពស់ជាដើម គ្រប់តំបន់ និងក្រសួង-ស្ថាប័ននានាបានអនុវត្តយ៉ាងផ្ចិតផ្ចង់នូវសេចក្តីសម្រេចចិត្តនិងការចាត់ចែងការងាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ហើយសហគ្រាសបានឆ្លើយតបយ៉ាងសកម្ម។ សេដ្ឋកិច្ចរបស់ប្រទេសចិននៅតែបន្តរក្សាកំណើនឡើងវិញ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស