ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិជំរុញដំណើរបើកចំហចំពោះអន្តរជាតិរបស់ចិន
2022-09-01 12:36:57cri
Share with:

ពួកយើងជាអ្នកទទួលផលប្រយោជន៍ផ្ទាល់ពីពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ។ លោកស្រី Wanna lorluelert អគ្គនាយកនៃសួនឧស្សាហកម្ម Borthong 33 របស់ថៃបានថ្លែងដូចពោលខាងលើទៅកាន់ប្រព័ន្ធសារព័ត៌មាននៅពេលថ្មីៗកន្លងទៅនេះ ។ នេះគឺសួនឧស្សាហកម្ម Borthong 33 របស់ថៃចូលរួមការចរចាពាណិជ្ជកម្មអនឡាញនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិរយៈពេលបីឆ្នាំជាប់ៗគ្នា ។ លោកស្រី Wanna lorluelert បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិជួយពួកគេទាក់ទងជាមួយអតិថិជនចិនដោយចំគោលដៅ រកឃើញសហគ្រាសដែលបោះប្រចាំនៅសួនឧស្សាហកម្មកាន់តែច្រើន ហើយក៏បាននាំមកនូវបច្ចេកទេសជឿនលឿនរបស់ចិនដែរ ។

នេះជាគំរូមួយនៃការដែលពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិជាច្រើនក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ។ ចាប់ពីបានរៀបចំធ្វើពិព័រណ៍លើកដំបូងកាលពីឆ្នាំ២០១២មក ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិបានប្រមែប្រមូលការវាយតម្លៃល្អពីសហគ្រាសដែលមកពីទូទាំងពិភពលោក ហើយក្លាយជាពិព័រណ៍ដែលមានទ្រង់ទ្រាយធំបំផុតក្នុងវិស័យពាណិជ្ជកម្មសេវាកម្មពិភពលោកនាពេលបច្ចុប្បន្ន ពោលគឺបានគ្របដណ្តប់មុខរបរសេវាកម្មនៃវិស័យចំនួន១២ធំៗដែលកំណត់ដោយអង្គការពាណិជ្ជកម្មពិភពលោក ។

ដោយសារមានការវាយតម្លៃល្អយ៉ាងទូលំទូលាយ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២ដែលសម្ពោធបើកកាលពីថ្ងៃទី៣១ខែសីហាបានទាក់ទាញក្រុមហ៊ុនឬសហគ្រាសចំនួនជាង៤០០ ក្នុងនោះ បូករួមទាំងក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាសឈានមុខអន្តរជាតិចូលរួមការតាំងពិព័រណ៍នៅកន្លែងផ្ទាល់ អត្រាអន្តរជាតូបនីយកម្មទាំងស្រុងបានឡើងដល់២០,៨ភាគរយ ដែលកើនឡើងជិត៣ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ។

រយៈពេល១០ឆ្នាំនៃការវិវឌ្ឍរីកចម្រើននៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិក៏ជារយៈពេល១០ឆ្នាំដែលពាណិជ្ជកម្មសេវាកម្មរបស់ចិនរីកចម្រើនយ៉ាងឆាប់រហ័សដែរ ។ ពីឆ្នាំ២០១២ដល់ឆ្នាំ២០២១ តម្លៃបន្ថែមនៃរបរសេវាកម្មចិនបានកើនឡើង១,៤៩ដង បរិមាណនាំចេញនាំចូលផ្នែកសេវាកម្មគិតជាមធ្យមក្នុងមួយឆ្នាំៗបានកើនឡើង៦,១ភាគរយ ដែលខ្ពស់ជាងល្បឿនកំណើនជាសកល៣,១ភាគរយ ក៏ដូចជាពាណិជ្ជកម្មសេវាកម្មកាន់លំដាប់ថ្នាក់ទីពីរលើពិភពលោក៨ឆ្នាំជាប់ៗគ្នា ។ នៅឆមាសទីមួយឆ្នាំ២០២២នេះ ទំហំនាំចេញនាំចូលផ្នែកសេវាកម្មសរុបរបស់ចិនបានកើនឡើង២១,៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន អតិរេកនៃសេវាកម្មទូរគមនាគមន៍ កុំព្យូទ័រនិងព័ត៌មានបានកើនឡើង១,២ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយកម្លាំងចលករកំណើនមានភាពខ្លាំងក្លា។ល។ នៅពីក្រោយការងើបឡើងវិញនៃ សេវាកម្មរបស់ចិន គឺការបង្កើនឡើងថែមមួយកម្រិតទៀតនៃឧត្តមភាពទីផ្សារទ្រង់ទ្រាយយក្ស ។ សហគ្រាសបរទេសជាច្រើនបានចូលទៅកាន់ទីផ្សាររបស់ចិនតាមរយៈពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ លើវេទិកាពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិនេះ មានសហគ្រាសជាច្រើនបានរកឃើញការវិនិយោគពីសហគ្រាសចិន ហើយក៏មានសហគ្រាសជាច្រើនបានចូលទៅកាន់ទីផ្សាររបស់ចិននិងចែករំលែកអត្ថប្រយោជន៍នៃការបើកទ្វារចំហចំពោះបរទេសរបស់ចិនដែរ ។ នេះជាកម្លាំងទាក់ទាញនៃពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិ ជាកម្លាំងទាក់ទាញនៃទីផ្សារដ៏ធំធេងរបស់ចិន ហើយក៏ជាសមិទ្ធផលផ្លែផ្កានៃការពង្រីកការបើកចំហចំពោះបរទេសឥតឈប់ឈររបស់ចិនដែរ ។

 ពួកយើងបានពិភាក្សាអំពីការអភិវឌ្ឍនៅពេលអនាគតហើយ ហើយការអភិវឌ្ឍនៅពេលអនាគតនឹងបន្តមានភាពល្អប្រសើរទៀត ។ លោក Michael Mayr នាយកផ្នែកលក់ប្រចាំតំបន់អាស៊ីនៃក្រុមហ៊ុន TECHNOALPIN របស់អ៊ីតាលីដែលបានចូលរួមពិព័រណ៍នេះជាច្រើនលើកមានជំនឿចិត្តយ៉ាងខ្លាំងពេលនិយាយអំពីការអភិវឌ្ឍនៅប្រទេសចិន ហើយនេះក៏ជាបំណងរួមរបស់សហគ្រាសដែលចូលរួមពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិនអន្តរជាតិឆ្នាំ២០២២ទាំងអស់ដែរ ។ តាមការពិត អ្វីដែលប្រទេសចិនកំពុងខិតខំប្រឹងប្រែងបង្កើតនោះ វាមិនត្រឹមតែជាពិព័រណ៍មួយ និងវេទិកាមួយប៉ុណ្ណោះទេ ថែមទាំងក៏ជានិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលបើកទូលាយជាដរាបផងដែរ ៕

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស