ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបសម្រេចចិត្តបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលទិដ្ឋាការរវាងសហភាពអឺរ៉ុប-រុស្ស៊ីដោយគ្រប់ជ្រុងជ្រោយ
2022-09-01 14:50:16cri
Share with:

ថ្ងៃទី៣១ខែសីហាតាមម៉ោងក្នុងតំបន់ លោកBorell តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការទូតនិងសន្តិសុខសហភាពអឺរ៉ុបបានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គមថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបដែលធ្វើឡើងនៅរដ្ឋធានីPraga នៃសាធារណរដ្ឋ Czech នៅថ្ងៃដដែលនោះ បានសម្រេចចិត្តបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួលទិដ្ឋាការរវាងសហភាពអឺរ៉ុប-រុស្ស៊ីដោយគ្រប់ជ្រុងជ្រោយ ។ នេះធ្វើឱ្យប្រទេសជាសមាជិកអាចអនុវត្តការដាក់កំហិតជនជាតិរុស្ស៊ីមិនឱ្យចូលដែន ក៏ដូចជាអាចធ្វើឱ្យជនជាតិរុស្ស៊ីកាន់តែពិបាកក្នុងការស្នើសុំទិដ្ឋាការសហភាពអឺរ៉ុប  ។ លោកBorell បានថ្លែងទៀតថា ប៉ុន្មានខែចុងក្រោយនេះចំនួនជនជាតិរុស្ស៊ីចូលដែនប្រទេសជិតខាងតាមព្រំដែនផ្លូវគោកមានការកើនឡើងយ៉ាងលេចធ្លោ នេះបណ្តាលឱ្យមានហានិភ័យសន្តិសុខមួយចំនួន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស