ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកធ្វើឱ្យប្រជាជនមានជីវភាពរស់នៅល្អប្រសើរ
2022-09-01 15:59:43cri
Share with:


      ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ស្រុក Zhengding ខេត្ត Hebei ធ្លាប់មានឈ្មោះល្បីល្បាញ ជាស្រុកទិន្នផលស្បៀងខ្ពស់ទីមួយនៅភាគខាងជើងប្រទេសចិន បរិមាណផលិតស្បៀងមួយហិកតាលើសពី ៧.៥ តោន។ ប៉ុន្តែដោយសារគ្រាន់តែដាំដំណាំស្បៀង ប្រាក់ចំណូលរបស់ប្រជាជនមិនសូវខ្ពស់ទេ ដល់ឆ្នាំ ១៩៨១ គិតជាមធ្យមក្នុងមនុស្សម្នាក់ៗមានប្រាក់ចំណូលត្រឹមតែជាង ១៤០យាន់ប៉ុណ្ណោះ។

      ប្រឈមមុខនឹងឈ្មោះ”ស្រុកក្រីក្រដែលផ្តល់ទិន្នផលខ្ពស់” លោក Xi Jinping ដែលកំពុងកាន់តំណែងនៅ ស្រុក  Zhengding  បាននិយាយថា៖ស្រុកយើងត្រូវទុកឱ្យប្រជាជនរស់នៅដោយល្អប្រសើរជាជាងទទួលបានកេរ្តិ៍ឈ្មោះជាស្រុកដែលផ្តល់ទិន្នផលខ្ពស់។

      នៅដើមឆ្នាំ ១៩៨៤ លោក Xi Jinping ដែលកំពុងកាន់តំណែងជាលេខាបក្សនៅស្រុក Zhengding បានលើកឡើងគោលនយោបាយកំណែទម្រង់៖ អភិវឌ្ឍ”សេដ្ឋកិច្ចបែបពាក់កណ្តាលក្រុង ពាក់កណ្តាលជនបទ”ដែលបម្រើទីក្រុងផង អភិវឌ្ឍខ្លួនឯងតាមរយៈសេវាកម្មផង។

      គោលនយោបាយកំណែទម្រង់នេះគឺលោក Xi Jinping បង្កើតឡើងក្រោយពីការ សិក្សានិងបញ្ជាក់ដោយពេញលេញ។ បន្ទាប់ពីទៅបំពេញការងារមិនជាយូរប៉ុន្មានកាលពីខែមីនាឆ្នាំ ១៩៨២ លោក Xi Jinping បានអញ្ជើញអ្នកជំនាញល្បីឈ្មោះនៅទូទាំងប្រទេសចិនទៅសិក្សាអំពីសេដ្ឋកិច្ចជនបទនៅស្រុក Zhengding ព្រមទាំងបានដឹកនាំកម្មាភិបាលទៅដកយកបទពិសោធនៅតំបន់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចលឿនបង្គួរជាច្រើនដង។ ស្រុក Zhengding បានបង្កើតក្រុមការងារប្រធានបទពិសេសចំនួន ១១  ប្រើរយៈពេល៣ ខែធ្វើការពិនិត្យអង្កេតនិងការវិភាគដោយគ្រប់ជ្រុងជ្រោយនិងស៊ីជម្រៅចំពោះ បច្ចុប្បន្នភាពនិងអនាគតនៃតំបន់។ យោងតាមលទ្ធផលសិក្សា លោក Xi Jinping បានសម្រេចយ៉ាងដាច់ម៉ាត់ថា កំណែទម្រង់នឹងចាប់ផ្តើមពីទីតាំងភូមិសាស្ត្រដ៏ពិសេសនៃស្រុក Zhengding ។

      ទីរួមស្រុក Zhengding ឃ្លាតពីក្រុង Shijiazhuang ទីរួមខេត្ត Hebei មានត្រឹមតែ ១៥ គីឡូម៉ែត្រប៉ុណ្ណោះ តភា្ជប់ជាមួយក្រុង Shijiazhuang ដោយផ្លូវដែកពីរនិងផ្លូវថ្នល់បួន។ “សេដ្ឋកិច្ចបែបពាក់កណ្តាលក្រុងពាក់កណ្តាលជនបទ”ដែលលោក Xi Jinping លើកឡើងនឹងធ្វើឱ្យគុណសម្បត្តិនៃស្រុក Zhengding ដែលធ្វើដំណើរងាយស្រួល មានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងកាន់តែលេចឡើង ហើយក៏អាចផ្លាស់ប្ដូរពីគុណវិបត្តិដែលមនុស្សច្រើនដី តិចទៅជាគុណសម្បត្តិតាមទម្រង់ធ្វើអាជីវកម្មចម្រុះកសិកម្ម ពាណិជ្ជកម្មនិងឧស្សាហកម្ម។

      បន្តិចម្ដងៗ មនុស្សជាច្រើនបានទទួលយកគំនិតដែលលោក Xi Jinping បានដាក់ចេញនោះគឺថា "ទីក្រុងត្រូវការអ្វី យើងដាំហ្នឹង,  ទីក្រុងត្រូវការអ្វី យើងកែច្នៃហ្នឹង"។

      លោក Xi Jinping បានលើកទឹកចិត្តឱ្យកសិករដាំបន្លែ ហើយបានស្នើឱ្យសាកល្បងបង្កើតមូលដ្ឋានបន្លែពាណិជ្ជកម្មនៅតាមជនបទមួយចំនួន និងជំរុញយ៉ាងសកម្មនូវបច្ចេកទេសថ្មីៗ ដូចជារោងប្លាស្ទិក ដើម្បីដោះស្រាយបញ្ហាពិបាកដាំបន្លែបៃតងនៅភាគខាងជើងប្រទេសចិនក្នុងរដូវរងា។ សាលាស្រុកផ្តល់បច្ចេកទេស កម្រាលដីប្លាស្ទិក និងកម្ចីគ្មានការប្រាក់។ កសិករម្នាក់ឈ្មោះ Wang Xiaobei គឺជាអ្នកដំបូងគេក្នុងស្រុកដែលបានសាងសង់រោងដាំបន្លែខ្នាតធំ។ ពឹងលើការដាំបន្លែ គ្រួសាររបស់គាត់បានក្លាយជាក្រុមដំបូងនៃ "គ្រួសារមានប្រាក់ចំណូលមួយម៉ឺនយាន់មួយឆ្នាំ " នៅក្នុងស្រុក។

      នៅពេលដែលលោក Xi Jinping ចុះសិក្សានៅឃុំមួយ លោកបានសង្កេតឃើញថា  កសិករដាំស្រូវ ហើយចំបើងដែលប្រមូលបានត្រូវខ្ជះខ្ជាយទាំងអស់។ គាត់បានណែនាំថា៖ «ប្រើចំបើងសម្រាប់កែច្នៃ»។ ដូច្នេះកសិករបានរៀនចេះវេញខ្សែចម្បើង ធ្វើវាំងននចំបើង។  សាលាស្រុកស្វែងរកទីផ្សារសម្រាប់ផលិតផលកែច្នៃទាំងនេះ ហើយទីក្រុង Shijiazhuang ទិញផលិតផលត្បាញពីចំបើង ២៥ ម៉ឺនគីឡូក្រាមពីស្រុក Zhengding ជារៀងរាល់ឆ្នាំ។ ធ្វើបែបនេះ កសិករក្នុងស្រុកមានប្រាក់ចំណូលបន្ថែម។

      កន្លែងខ្លះក៏ទាញយកអត្ថប្រយោជន៍ពីគុណសម្បត្តិភូមិសាស្រ្តនៃការបញ្ចូលគ្នារវាងទីក្រុងនិងជនបទដើម្បីផលិតវត្ថុធាតុដើមគីមីនិងគ្រឿងបន្លាស់ចក្រយន្ត។ ការអភិវឌ្ឍនៃឧស្សាហកម្មនេះក៏បានបង្កើតនូវឧស្សាហកម្មសេវាកម្ម ដូចជាការជួសជុលគ្រឿងអគ្គិសនី និងការលក់អាហារសម្រន់ផងដែរ។

      សហគ្រាសជនបទនិងរោងចក្រគ្រួសារចំនួនច្រើនបានលេចចេញនៅស្រុក Zhengding។ តាមទិន្ន័យបានឱ្យដឹងថា ឆ្នាំ ១៩៨៣  ផលិតផលឧស្សាហកម្មនិងពាណិជ្ជកម្មសរុបក្នុងស្រុក Zhengding គឺ  ២៧០  លានយាន់ កើនឡើង ៥៦% បើធៀបនឹងឆ្នាំ ១៩៨១ ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់ៗបានកើនឡើងដល់ ៣៧៣ យាន់ កើនឡើង ៧៥% បើធៀបនឹងឆ្នាំ ១៩៨១។ ល្បឿនលើកកម្ពស់នៃជីវវភាពរស់នៅរបស់ប្រជាកសិករស្រុក Zhengding លឿនជាងល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច Zhengding យ៉ាងឆ្ងាយ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស