ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ជំនួយដល់ប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់
2022-08-31 15:01:25cri
Share with:


 

លោកMuhammad Shahbaz Sharifនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងនៅទីស្តីការនាយករដ្ឋមន្ត្រីនៅទីក្រុង Islamabad កាលពីថ្ងៃទី ៣០ខែសីហា ថា ប្រទេសប៉ាគីស្ថានសូមថ្លែងអំណរគុណដល់ប្រទេសចិនដែលបានផ្តល់ជំនួយជាសម្ភារៈដល់ប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនិងជួយសង្គ្រោះគ្រោះទឹកជំនន់។

លោកMuhammad Shahbaz Sharif បានថ្លែងថា ជានិច្ចកាលប្រទេសប៉ាគីស្ថាននិងចិនតែងតែរួមសុខរួមទុក្ខ និងជួយយកអាសាគ្នាទៅវិញទៅមក។ បច្ចុប្បន្ននេះ ប្រទេសប៉ាគីស្ថានកំពុងជួបគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ។ ភាគីចិនបានផ្តល់ការគាំទ្រនិងជំនួយជាច្រើនដល់ភាគីប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់ដែលបានជួយលើកទឹកចិត្តដល់ប្រជាជនប៉ាគីស្ថានយ៉ាងខ្លាំង។

គួរបញ្ជាក់ថា នៅថ្ងៃដដែល យន្តហោះដឹកជញ្ជូន Y-20 របស់កងទ័ពអាកាសចិនដែលដឹកជញ្ជូនសម្ភារៈមនុស្សធម៌សម្រាប់ជួយសង្គ្រោះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាន បានចុះចតនៅទីក្រុង Karachi ដែលជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន។

អ្នកបកប្រែ:马小青
ប្លុកពិសេស