ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងរងនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាក្នុងប្រទេសលីប៊ីដោះស្រាយការខ្វែងគំនិតដោយសមរម្យតាមរយៈមធ្យោបាយសន្តិវិធី
2022-08-31 12:34:25cri
Share with:

លោក Dai Bing តំណាងរងនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាលីប៊ីកាលពីថ្ងៃទី ៣០ ខែសីហា ដោយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅក្នុងប្រទេសលីប៊ីរក្សាការអត់ធ្មត់ជាអតិបរមា និងដោះស្រាយការខ្វែងគំនិតដោយសមរម្យតាមរយៈមធ្យោបាយសន្តិវិធី។

លោក Dai Bing បានថ្លែងថា វិបត្តិលីប៊ីបានអូសបន្លាយអស់រយៈពេលជាង ១១ ឆ្នាំ ហើយ ហើយស្ថានការណ៍សន្តិភាពបច្ចុប្បន្នគឺទទួលបានដោយលំបាក។ ភាគីចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នានាពេលថ្មីៗនេះនៅទីក្រុងទ្រីប៉ូលី ដែលបណ្តាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិត និងរបួសជិត ២០០ នាក់។ ប្រទេសចិនសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាក្នុងប្រទេសលីប៊ីតម្កល់ផលប្រយោជន៍របស់ប្រទេសនិងប្រជាជនជាអាទិភាព រក្សាការអត់ធ្មត់ជាអតិបរមា ប្រកាន់ខ្ជាប់នូវការដោះស្រាយការខ្វែងគំនិតដោយសមរម្យតាមរយៈមធ្យោបាយសន្តិវិធី ដូចជាការសន្ទនា និងការពិគ្រោះពិភាក្សា ហើយធ្វើកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជៀសវាងកើតមានករណីអំពើហិង្សា ។ ប្រទេសចិនសូមគាំទ្រគណៈកម្មាធិការយោធាចម្រុះ "5+5" ដែលបានដើរតួនាទីសំខាន់ក្នុងការបន្តរក្សាស្ថានការណ៍ឈប់បាញ់ និងជំរុញការដកកងកម្លាំងប្រដាប់អាវុធបរទេស និងទាហានស៊ីឈ្នួលចេញពីប្រទេសលីប៊ី ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស