របាយការណ៍នៃធនាគារពិភពលោកបានបង្ហាញថា ដល់ឆ្នាំ២០៣០ កិច្ចកសាងគម្រោង “ខ្សែក្រវាត់និងផ្លូវ”នឹងធ្វើឱ្យទំហំពាណិជ្ជកម្មនៃប្រទេសចូលរួមគម្រោងសាងសង់កើនឡើងពី២,៨ភាគរយដល់៩,៧ភាគរយ រីឯទំហំពាណិជ្ជកម្មសកលនឹងកើនឡើងពី១,៧ភាគរយដល់៦,២ភាគរយ ប្រជាជនចំនួន៧លាន៦សែននាក់មានសង្ឃឹមបំរះខ្លួនចេញពីភាពក្រីក្របំផុត និងប្រជាជន៣២លាននាក់បំរះខ្លួនចេញពីភាពក្រីក្រកម្រិតមធ្យម ។ ទាំងការដាក់ឱ្យប្រើប្រាស់ផ្លូវដែកពីចិនដល់ឡាវ ទាំងកសិករនៃប្រទេសរវ៉ាន់ដារៀនសូត្រពីបច្ចេកទេសចិនដើម្បីជួយឱ្យចេញផុតពីភាពក្រីក្រនិងមានភាពធូរធារ មុខរបរលើវិស័យសុខាភិបាល បៃតង ឌីជីថលនិងការច្នៃប្រឌិតថ្មីជាដើម បានក្លាយជាចំណុចកើនឡើងថ្មីនៃកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ” ។ ក្នុងកម្មវិធី#បកស្រាយអំពីបម្រែបម្រួលរបស់ចិនក្នុងរយៈពេល១០ឆ្នាំកន្លងទៅ#លើកនេះ យើងនឹងស្វែងរកលេខសម្ងាត់របស់ចិនសម្រាប់ជំរុញអភិវឌ្ឍន៍សកល តាមរយៈទិន្នន័យធំ ៕