ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-08-31 16:19:28cri
Share with:

1 កិច្ចប្រជុំការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើក្រោមអធិបតីភាពរបស់លោកXi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដោយស្នើឱ្យបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២២នៅក្រុងប៉េកាំង ។

2 កិច្ចប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានធ្វើឡើងនៅទីក្រុងប៉េកាំង ។

3 សន្និសីទសារព័ត៌មានក្រោមប្រធានបទ " ប្រទេសចិនក្នុងរយៈពេល១០ឆ្នាំ" ផ្តោតលើកំណែទម្រង់និងការអភិវឌ្ឍការគ្រប់គ្រងប្រព័ន្ធឆ្លើយតបគ្រោះអាសន្នក្នុងយុគសម័យថ្មី។

4 ក្រសួង-ស្ថាប័នចំនួន ១៣ នៃប្រទេសចិនដាក់ចេញនូវវិធានការនៃគោលនយោបាយជួយកាត់បន្ថយភាពលំបាកនៃមុខរបរសេវាថែទាំកុមារនិងមនុស្សចាស់។

5 ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ២០២២ តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មព័ត៌មានអេឡិចត្រូនិកដែលមានទ្រង់ទ្រាយធំបានកើនឡើង៩.៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។

6 នាយករដ្ឋមន្ត្រីប៉ាគីស្ថានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ជំនួយដល់ប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រោះទឹកជំនន់។

7 ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីគម្រប់ខួបមួយឆ្នាំនៃការដែលអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថានថា អាមេរិកគួរតែធ្វើការបកស្រាយដោយមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។

8 ក្រសួងការបរទេសចិនអះអាងថា កុំបញ្ចេញសញ្ញាខុសណាមួយចំពោះកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យឱ្យសោះ។

9 តំណាងរងនៃប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិអំពាវនាវឱ្យភាគីពាក់ព័ន្ធនានាក្នុងប្រទេសលីប៊ីដោះស្រាយការខ្វែងគំនិតដោយសមរម្យតាមរយៈមធ្យោបាយសន្តិវិធី។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស