ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងបង្អស់របស់ប្រទេសចិនបានសាងសង់រួចទាំងស្រុង
2022-08-31 16:10:56cri
Share with:

នៅថ្ងៃទី ៣០ ខែសីហា ផ្លូវរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងបង្អស់របស់ប្រទេសចិន គឺផ្លូវរថភ្លើងពីក្រុង Fuzhou ទៅក្រុង Xiamen  បានសាងសង់រួចទាំងស្រុង ។ ផ្លូវដែកល្បឿនលឿនពីក្រុងFuzhou ទៅក្រុង Xiamen ដែលទើបសាងសង់ថ្មីមានល្បឿន ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង  មានប្រវែងសរុប ២៧៧,៤២ គីឡូម៉ែត្រ និងមានស្ថានីយចំនួន ៨ នៅតាមខ្សែផ្លូវទាំងមូល។ បន្ទាប់ពីផ្លូវដែកល្បឿនលឿននេះដាក់ឱ្យដំណើរការ ការធ្វើដំណើរពីក្រុងFuzhou ទៅក្រុង Xiamen ចំណាយពេលតែ ១ ម៉ោងប៉ុណ្ណោះ ហើយការធ្វើដំណើររវាងក្រុង Xiamen--ក្រុងQuanzhou--ក្រុងZhangzhou ចំណាយពេលតែកន្លះម៉ោងប៉ុណ្ណោះ។



អ្នកបកប្រែ:李庆莉
ប្លុកពិសេស