ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំ២០២២ តម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មព័ត៌មានអេឡិចត្រូនិកដែលមានទ្រង់ទ្រាយធំបានកើនឡើង៩.៨% បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នានាឆ្នាំទៅ
2022-08-31 12:33:29cri
Share with:

អ្នកយកព័ត៌មានបានទទួលដំណឹងពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិននៅថ្ងៃទី៣០ ខែសីហាថា ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ផលិតភាពនៃឧស្សាហកម្មផលិតកម្មព័ត៌មានអេឡិចត្រូនិករបស់ប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ ហើយតម្លៃបន្ថែមនៃឧស្សាហកម្មផលិតកម្មព័ត៌មានអេឡិចត្រូនិកដែលមានទ្រង់ទ្រាយធំបានកើនឡើង៩.៨% បើប្រៀបធៀបនឹងរយៈ

ពេលដូចគ្នានាឆ្នាំទៅ ។

ខណៈពេលដែលផលិតភាពបានកើនឡើងជាលំដាប់ ទំហំនៃការនាំចេញក៏បានបន្តកើនឡើងថែមទៀតដែរ ។ ចាប់ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំទឹកប្រាក់នៃការនាំចេញឧស្សាហកម្មផលិតកម្មព័ត៌មានអេឡិចត្រូនិករបស់ចិនបានកើនឡើង ៧.១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ។ 

   ឧស្សាហកម្មចិនទទួលបានការអភិវឌ្ឍប្រកបដោយស្ថិរភាព  ទីផ្សារប្រកបដោយការច្នៃប្រឌិតនិងសហគ្រិនភាពយ៉ាងសកម្ម ។ យោងតាមទិន្នន័យនៃក្រុមហ៊ុន Tianyancha ឱ្យដឹងថា គិតរហូតដល់ពេលបច្ចុប្បន្ន មានក្រុមហ៊ុនចិនជាង ១ សែន ៦ម៉ឺន ៤ ពាន់ ក្រុមហ៊ុនបានធ្វើអាជីវកម្មដែលទាក់ទងនឹងឧស្សាហកម្មផលិតកម្មព័ត៌មានអេឡិចត្រូនិក ដែលក្នុងនោះ មានក្រុមហ៊ុនថ្មីជាង ៩៣៤០ បានចុះបញ្ជីក្នុងរយៈពេលពីខែមករាដល់ខែកក្កដា ឆ្នាំ ២០២២។

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស