ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានធ្វើឡើងនៅទីក្រុងប៉េកាំង
2022-08-31 15:43:41cri
Share with:

កិច្ចប្រជុំលើកទី ៣៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបើកកិច្ចប្រជុំពេញអង្គលើកទីមួយនៅវិមានសភាប្រជាជនក្រុងប៉េកាំងនៅព្រឹកថ្ងៃទី ៣០ ខែសីហា ។ លោកLi Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនិងធ្វើរបាយការណ៍ស្តីពីការត្រួតពិនិត្យការអនុវត្តច្បាប់ការពារបរិស្ថានរបស់ក្រុមអធិការកិច្ចការងារអនុវត្តច្បាប់នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន។

ថ្លែងក្នុងរបាយការណ៍ លោក Li Zhanshu បានលើកឡើងថា ចាប់តាំងពីការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក លោកអគ្គលេខាធិការបក្ស Xi Jinping បានថ្លែងសុន្ទរកថានិងផ្តល់អនុសាសន៍សំខាន់ៗជាច្រើនជុំវិញការកសាងអរិយធម៌អេកូឡូស៊ី។ ចាប់ពីខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើការត្រួតពិនិត្យលើការងារអនុវត្តច្បាប់ការពារបរិស្ថាន។ តំបន់នានានិងក្រសួង-ស្ថាប័នទាំងអស់បានអនុវត្តយ៉ាងតឹងរ៉ឹងនូវសេចក្តីសម្រេចចិត្តនិងការចាត់ចែងការងាររបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការកសាងអរិយធម៌អេកូឡូស៊ី ព្រមនិងអនុវត្តយ៉ាងយកចិត្តទុកដាក់នូវច្បាប់និងបទប្បញ្ញត្តិអំពីការការពារបរិស្ថាន និងធ្វើអភិបាលកិច្ចលើការបំពុលបរិស្ថានតាមផ្លូវច្បាប់។

អង្គប្រជុំបានស្តាប់ដោយឡែកពីគ្នានូវរបាយការណ៍របស់លោក Zhou Guangquan អនុប្រធានគណៈកម្មការរដ្ឋធម្មនុញ្ញនិងច្បាប់នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ស្តីពីលទ្ធផលពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់នៃការប្រឆាំងការបោកបញ្ឆោតតាមប្រព័ន្ធទូរគមនាគមន៍ និងរបាយការណ៍របស់លោក Wang Ning អនុប្រធានគណៈកម្មការរដ្ឋធម្មនុញ្ញនិងច្បាប់នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនស្តីពីលទ្ធផលពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីគុណភាពនិងសុវត្ថិភាពផលិតផលកសិកម្ម៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស