ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទសារព័ត៌មានក្រោមប្រធានបទ " ប្រទេសចិនក្នុងរយៈពេល១០ឆ្នាំ" ផ្តោតលើកំណែទម្រង់និងការអភិវឌ្ឍការគ្រប់គ្រងប្រព័ន្ធឆ្លើយតបគ្រោះអាសន្នក្នុងយុគសម័យថ្មី
2022-08-31 15:43:53cri
Share with:


ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយចំនួនក្រោមប្រធានបទ "ប្រទេសចិនក្នុងរយៈពេល១០ឆ្នាំ" កាលពីថ្ងៃទី ៣០ខេសីហា ដោយផ្តោតលើកំណែទម្រង់និងការអភិវឌ្ឍវិស័យគ្រប់គ្រងប្រព័ន្ធឆ្លើយតបគ្រោះអាសន្នក្នុងយុគសម័យថ្មី

ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលដឹកនាំដោយលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានយកចិត្តទុកដាក់ខ្ពស់ចំពោះការងារគ្រប់គ្រងគ្រោះអាសន្ន។ជាពិសេសក្នុងឆ្នាំ ២០១៨ ក្នុងការកែទម្រង់ដោយស៊ីជម្រៅនូវស្ថាប័នបក្សនិងរដ្ឋ គណៈកម្មាធិការមជ្ឈិមបក្សបានសម្រេចចិត្តបង្កើតក្រសួងគ្រប់គ្រងគ្រោះអាសន្ន និងក្រុមភ្នាក់ងារពន្លត់អគ្គិភ័យចម្រុះថ្នាក់ជាតិ ការកែសម្រួលប្រព័ន្ធគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនឱ្យមានលក្ខណៈពេញលេញនិងជាប្រព័ន្ធ ដែលបានលើកកម្ពស់កិច្ចការគ្រប់គ្រងគ្រោះអាសន្នរបស់ប្រទេសចិនឱ្យទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រ និងមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រកំណែទម្រង់ជាប្រព័ន្ធនិងយន្តការនៃការបង្ការគ្រោះមហន្តរាយ ការកាត់បន្ថយ និងជួយសង្គ្រោះគ្រោះមហន្តរាយទទួលបានសមិទ្ធផល លេចធ្លោ ហើយចំនួនសរុបនៃការកើតឧប្បត្តិហេតុផ្នែកសុវត្ថិភាពផលិតកម្មបានធ្លាក់ចុះក្នុងរយៈពេល ១០ ឆ្នាំជាប់ៗគ្នា។

អ្នកបកប្រែ:马小青
ប្លុកពិសេស