លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ៣០ ខែសីហាថា សហរដ្ឋអាមេរិកគួរតែមានការអនុវត្តជាក់ស្តែងដើម្បីព្យាបាលរបួសផ្លូវចិត្តរបស់ប្រជាជនអាហ្វហ្កានីស្ថាននិងធ្វើការបកស្រាយមួយដែលមានទំនួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ។
ពេលថ្មីៗនេះ ការស្ទង់មតិដែលធ្វើឡើងដោយធនាគារគំនិត CGTN នៅប្រទេសចំនួន ២៤ ជុំវិញពិភពលោក បានបង្ហាញថា មានអ្នកចូលរួមផ្តល់មតិជិត ៨០% សម្គាល់ថាសង្រ្គាមនៅអាហ្វហ្កានីស្ថាន គឺជា"ការបរាជ័យទាំងស្រុង" របស់សហរដ្ឋអាមេរិក។ នៅពេលឆ្លើយសំណួរពាក់ព័ន្ធ លោកZhao Lijian បានថ្លែងថា ការស្ទង់មតិនេះប្រកបដោយភាពជាតំណាង ដែលបានឆ្លុះបញ្ចាំងពីទស្សនៈពិតរបស់ប្រជាជនអាហ្វហ្កានីស្ថាន និងសហគមន៍អន្តរជាតិស្តីពីសង្រ្គាមដែលអូសបន្លាយអស់រយៈពេល ២០ ឆ្នាំនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ៕