ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Huang Kunming សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងក្នុងខណៈពេលចូលរួមពិធីបើកមហាសន្និបាតប្រព័ន្ធផ្សព្វផ្សាយថ្មីចិនឆ្នាំ២០២២ថា ពន្លឿនការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃប្រព័ន្ធផ្សព្វផ្សាយ ប្រមូលផ្តុំកម្លាំង សាមគ្គីភាព និងវឌ្ឍនភាពដ៏ខ្លាំងក្លា
2022-08-30 15:26:06cri
Share with:

ថ្ងៃទី៣០ខែសីហា មហាសន្និបាតប្រព័ន្ធផ្សព្វផ្សាយថ្មីចិនឆ្នាំ២០២២បានបើកធ្វើនៅក្រុងChangshaប្រទេសចិន  លោក Huang Kunming សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចូលរួមពិធីបើកតាមប្រព័ន្ធវីដេអូព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដោយគូសបញ្ជាក់ថាត្រូវសិក្សានិងអនុវត្តតាមអនុសាសន៍ដ៏សំខាន់

របស់លោកអគ្គលេខាធិការបក្ស XiJinping ស្តីពីការជំរុញការអភិវឌ្ឍនៃការរួមបញ្ចូលគ្នានៃប្រព័ន្ធផ្សព្វផ្សាយ  ដើម្បីឱ្យស្របតាមតម្រូវការនៃយុគសម័យ ក្តាប់ជាប់នូវក្រឹតក្រមនៃការផ្សព្វផ្សាយ ពន្លឿនការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃប្រព័ន្ធផ្សព្វផ្សាយ ប្រមូលផ្តុំកម្លាំង សាមគ្គីភាព និងវឌ្ឍនភាពដ៏ខ្លាំងក្លា។

លោក Huang Kunming បានគូសបញ្ជាក់ទៀតថា ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មក រណសិរ្សព័ត៌មានបានអនុវត្តយ៉ាងហ្មត់ចត់នូវសេចក្តីសម្រេចចិត្តនិងការចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់មានសុក្រឹតភាពជាបន្តបន្ទាប់  សំឡេងបក្សកុម្មុយនីស្តចិនត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយ ការអភិវឌ្ឍនៃការរួមបញ្ចូលគ្នានៃប្រព័ន្ធផ្សាព្វផ្សាយបានទទួលវឌ្ឍនភាពនិងលទ្ធផលគួរឱ្យកត់សម្គាល់។

អ្នកបកប្រែ:李展精
ប្លុកពិសេស