ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិថ្លែងថា មិនត្រូវឱ្យសោកនាដកម្មនៅអាហ្វហ្កានីស្ថានកើតឡើងម្តងទៀតនោះទេ
2022-08-30 13:07:04cri
Share with:

ថ្លែងក្នុងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាអាហ្វហ្កានីស្ថានកាលពីថ្ងៃទី ២៩ ខែសីហា លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា ការបរាជ័យនៃកងទ័ពបរទេសដែលប្រចាំនៅក្នុងប្រទេសអាហ្វហ្កានីស្ថានក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ បានបង្ហាញជាថ្មីម្តងទៀតថា ការធ្វើអន្តរាគមន៍ដោយយោធានិងនយោបាយអនុត្តរភាពគឺមិនមែនជាវិធីត្រឹមត្រូវនោះទេ ហើយគំរូរបស់បរទេស និងប្រជាធិបតេយ្យបែបបរទេសគឺមិនអាចទទួលបានការគាំទ្រពីប្រជាជនឡើយ ដែលមិនត្រូវឱ្យសោកនាដកម្មដែលកើតឡើងក្នុងប្រទេសអាហ្វហ្កានីស្ថានកើតឡើងម្តងទៀតនោះទេ ។

លោក Zhang Jun បានបន្តថា ប្រទេសចិនរំពឹងថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថាននឹងបន្តអនុវត្តគោលនយោបាយជាតិនិងអន្តរជាតិដែលប្រកបដោយស្ថិរភាព និងបរិយាប័ន្ន  ធានានិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយ៉ាងសកម្ម ប្រយុទ្ធប្រឆាំងនឹងរាល់សកម្មភាពភេរវកម្ម និងមានសុខដុមនីយកម្មជាមួយគ្រប់ប្រទេសទាំងអស់ ក្នុងនោះរួមទាំងប្រទេសជិតខាងផងដែរ ។ សហគមន៍អន្តរជាតិគួរតែគាំទ្រអាហ្វហ្កានីស្ថានក្នុងការជំរុញការកសាងប្រទេសជាតិឡើងវិញដោយសន្តិវិធី ការស្ដារឡើងវិញនូវសេវាសាធារណៈ និងការចរាចរណ៍ក្នុងទីផ្សារ ក៏ដូចជារួមបញ្ចូលគ្នាជាមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់និងអន្តរជាតិ ។ សហគមន៍អន្តរជាតិគួរតែបង្កើនការប្រាស្រ័យទាក់ទងគ្នាជាមួយរដ្ឋាភិបាលបណ្តោះអាសន្នរបស់អាហ្វហ្កានីស្ថានដោយប្រកាន់អាកប្បកិរិយាសត្យានុម័តនិងជាក់ស្តែង ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស