ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-08-30 16:02:07cri
Share with:


លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបញ្ជាក់ថា ប្រទេសចិននឹងបន្តធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់ស្តីពីការធ្វើប្រតិភូកម្មដល់ថ្នាក់ក្រោមជាតិ និងធ្វើនិយតកម្មប្រកបដោយភាពច្នៃប្រឌិតដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព  ក្នុងន័យបង្កើតបរិយាកាសពាណិជ្ជកម្មដែលផ្តោតលើការធ្វើនិយតកម្មនិងធ្វើអន្តរជាតូបនីយកម្មទីផ្សារ

លោក Huang Kunming សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងក្នុងខណៈពេលចូលរួមពិធីបើកមហាសន្និបាតប្រព័ន្ធផ្សព្វផ្សាយថ្មីចិនឆ្នាំ២០២២ ថា ពន្លឿនការរួមបញ្ជូលគ្នាយ៉ាងស៊ីជម្រៅនៃប្រព័ន្ធផ្សព្វផ្សាយ ប្រមូលផ្តុំកម្លាំងសាមគ្គីភាព និងវឌ្ឍនភាពដ៏ខ្លាំងក្លា

សំណាបរុក្ខជាតិដែលដាំក្នុងបន្ទប់ពិសោធន៍Wentian មានសភាពលូតលាស់ដ៏ល្អប្រសើរ ប្រព័ន្ធប្រើប្រាស់នានាក្នុងស្ថានីយអវកាសចិនកំពុងដំណើរការយ៉ាងល្អប្រសើរ

របាយការណ៍សហរដ្ឋអាមេរិកមួលបង្កាច់ប្រទេសចិនថាបានញាក់ខ្សែពីក្រោយការលើកមតិពាក់ព័ន្ធភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង ក្រសួងការបរទេសចិនបង្ហាញថា សហរដ្ឋអាមេរិកទម្លាក់កំហុសលើអ្នកដទៃធ្វើជាចោរបែរជាស្រែកហៅឱ្យចាប់ចោរ

ប្រទេសចិនមានការសោកស្តាយចំពោះការដែលមហាសន្និបាតពិនិត្យពិភាក្សាអំពី"សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ"លើកទី១០មិនបានឈានដល់ការអនុម័តឯកសារសមិទ្ធផល

ជនជាតិចិនតៃវ៉ាន់ជាច្រើននាក់បានបាត់ការទាក់ទងនៅប្រទេសកម្ពុជា ក្រសួងការបរទេសចិនថ្លែងថា បានសហការជាមួយកម្ពុជាជួយសង្គ្រោះបានជនរងគ្រោះមួយចំនួនដោយជោគជ័យ

តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិថ្លែងថា មិនត្រូវឱ្យសោកនាដកម្មនៅអាហ្វហ្កានីស្ថានកើតឡើងម្តងទៀតនោះទេ។

ការប៉ះទង្គិចគ្នានៅរដ្ឋធានីអ៊ីរ៉ាក់បណ្តាលឱ្យមនុស្ស១២នាក់ស្លាប់បាត់បង់ជីវិត

ប្រព័ន្ធផ្សព្វផ្សាយស៊ីរីចុះផ្សាយថា៖ យោធាអាមេរិកបានដឹកជញ្ជូនប្រេងកាតមួយចំនួនដែលលួចជីកយកពីភាគឦសានប្រទេសស៊ីរីចេញពីប្រទេសស៊ីរី

អ្នកបកប្រែ:马小青
ប្លុកពិសេស