ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនមានការសោកស្តាយចំពោះការដែលមហាសន្និបាតពិនិត្យពិភាក្សាអំពី"សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ"លើកទី១០មិនបានឈានដល់ការអនុម័តឯកសារសមិទ្ធផល
2022-08-30 15:37:10cri
Share with:


 

 តាមការផ្សាយដំណឹងឱ្យដឹងថា មហាសន្និបាតពិនិត្យពិភាក្សាអំពី"សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ"លើកទី១០បានបិទបញ្ចប់នៅសប្តាហ៍មុន  ប៉ុន្តែភាគីហត្ថលេខីមិនបានឈានដល់គំនិតឯកភាពលើការអនុម័តឯកសារសមិទ្ធផលនោះទេ។ ពេលឆ្លើយសំណួរពាក់ព័ន្ធនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី ២៩ខែសីហា  លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ប្រទេសចិនមានការសោកស្តាយចំពោះរឿងនេះ ប៉ុន្តែការមិនបានឈានដល់ការអនុម័តឯកសារសមិទ្ធផលវាមិនមែនមានន័យថាកិច្ចប្រជុំនេះបរាជ័យនោះទេ។

លោក Zhao Lijian បន្តថា មហាសន្និបាតពិនិត្យពិភាក្សាលើសន្ធិសញ្ញានេះបានបិទបញ្ចប់ ហើយកិច្ចខិតខំប្រឹងប្រែងដើម្បីការពារកម្មវត្ថុ និងគោលបំណងនៃសន្ធិសញ្ញាមិនគួរបញ្ឈប់ឡើយ។ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវមាគ៌ាអភិវឌ្ឍន៍ដោយសន្តិវិធី បន្តអនុវត្តតាមគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន បំពេញតាមរាល់កាតព្វកិច្ចនៃសន្ធិសញ្ញាដោយស្មោះត្រង់ ដើម្បីគាំពារតុល្យភាពនិងស្ថិរភាពយុទ្ធសាស្ត្រពិសកល ការពារប្រព័ន្ធមិនរីកសាយភាយនុយក្លែអែរអន្តរជាតិ និងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍ឱ្យប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិភាព។

អ្នកបកប្រែ:马小青
ប្លុកពិសេស