ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនជាតិចិនតៃវ៉ាន់ជាច្រើននាក់បានបាត់ការទាក់ទងនៅប្រទេសកម្ពុជា ក្រសួងការបរទេសចិនថ្លែងថា បានសហការជាមួយកម្ពុជាជួយសង្គ្រោះបានជនរងគ្រោះមួយចំនួនដោយជោគជ័យ
2022-08-30 14:52:47cri
Share with:

      កាលពីពេលថ្មីៗនេះ មានហេតុការណ៍ជាច្រើនអំពីជនជាតិចិនតៃវ៉ាន់ត្រូវបានល្បួងឬបោកបញ្ឆោតទៅធ្វើការនៅប្រទេសកម្ពុជា ហើយត្រូវបានឃុំខ្លួន និងរងការវាយដំ ត្រូវបានលាតត្រដាង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជុំវិញករណីនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ២៩ ខែសីហាថា បច្ចុប្បន្ននេះ ស្ថានទូតចិនប្រចាំកម្ពុជាទទួលបានព័ត៌មានសុំជំនួយពីជនរួមជាតិតៃវ៉ាន់ជាង ២០ នាក់ ហើយខាងស្ថានទូតចិនបានសហការជាមួយភាគីកម្ពុជាជួយសង្គ្រោះបានជនរងគ្រោះមួយចំនួនដោយជោគជ័យ។

      លោក Zhao Lijian បានលើកឡើងថា រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្ពស់និងខិតខំប្រឹងប្រែងដោយពេញទំហឹងដើម្បីការពារសុវត្ថិភាព សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិននៅក្រៅប្រទេស ក៏រួមទាំងជនរួមជាតិតៃវ៉ាន់ផងដែរ។ ស្ថានទូតចិនប្រចាំកម្ពុជាបាននិងកំពុងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្វែងរក និងជួយសង្គ្រោះជនរងគ្រោះពាក់ព័ន្ធយ៉ាងសកម្ម។ លោកថ្លែងថា យើងនឹងបន្តតាមដានយ៉ាងដិតដល់លើការដោះស្រាយករណីនេះ ជនរួមជាតិតៃវ៉ាន់និងក្រុមគ្រួសាររបស់ពួកគេដែលបានជួបការលំបាកអាចទាក់ទងជាមួយស្ថានទូតចិនប្រចាំនៅកម្ពុជា ដើម្បីសុំជំនួយឱ្យបានទាន់ពេលវេលា។ ព្រមពេលជាមួយគ្នានេះ យើងសូមរំលឹកប្រជាពលរដ្ឋចិនឱ្យប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតអំពីការរកការងារធ្វើតាមបណ្តាញអ៊ីនធើណេត ហើយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ ធានាសុវត្ថិភាពផ្ទាល់ខ្លួន និងរាយការណ៍ឱ្យទាន់ពេលវេលានូវព័ត៌មានដែលពាក់ព័ន្ធនឹងការបោកបញ្ឆោតនិងការលេងល្បែងស៊ីសង។ ក្នុងករណីមានអាសន្ន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់ ព្រមនិងទាក់ទងជាមួយស្ថានទូតចិនប្រចាំនៅប្រទេសពាក់ព័ន្ធ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស