ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សំណាបរុក្ខជាតិដែលដាំក្នុងបន្ទប់ពិសោធន៍Wentian មានសភាពលូតលាស់ដ៏ល្អប្រសើរ ប្រព័ន្ធប្រើប្រាស់នានាក្នុងស្ថានីយអវកាសចិនកំពុងដំណើរការយ៉ាងល្អប្រសើរ
2022-08-30 16:12:02cri
Share with:

ថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២២ បន្ទប់ពិសោជន៍ Wentian បានបាញ់បង្ហោះទៅកាន់លំហអវកាសដោយជោគជ័យនៅទីតាំងបាញ់បង្ហោះយានអវកាសWenchangនៅខេត្តហៃណានប្រទេសចិន ។ បន្ទប់ពិសោធន៍  Wentian មានងទូពិសោធន៍ជីវអេកូឡូស៊ី ទូពិសោធន៍ជីវបច្ចេកវិទ្យា ទូស្រោមដៃបច្ចេកវិទ្យា ទូស្តុកទុកក្នុងសីតុណ្ហភាពទាប និងទូពិសោធន៍បច្ចេកវិទ្យាទំនាញជាដើម ។ក្នុងនោះសំណាបដើមArabidopsis thaliana និងសំណាបស្រូវដែលជាគំរូពិសោធន៍នោះបានចាប់ផ្តើមធ្វើការពិសោធន៍ដាំដុះក្នុងបន្ទប់ពិសោធន៍ Wentian។

តាមការឱ្យដឹងពីអ្នកទទួលបន្ទុកពាក់ព័ន្ធនៃមជ្ឈមណ្ឌលគម្រោងអវកាសនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន កាលពីថ្ងៃទី២៩ខែសីហាបានឱ្យដឹងថា  បច្ចុប្បន្ន សំណាបដើមArabidopsis thaliana និងសំណាបស្រូវបានចេញពន្លកហើយ សំណាបដើមArabidopsis thaliana បានចេញស្លឹកជាច្រើនសន្លឹក សំណាបស្រូវមានកម្ពស់ប្រហែល៣០មីល្លីម៉ែត្រ មានការលូតលាស់ដ៏ល្អប្រសើរ   ការបណ្តុះពូជរុក្ខជាតិ និងការពិសោធន៍លើគន្លងតារាវិថីនឹងត្រូវបានអនុវត្តតាមការគ្រោងទុកជាបន្តបន្ទាប់។


អ្នកបកប្រែ:李展精
ប្លុកពិសេស