ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍សហរដ្ឋអាមេរិកមួលបង្កាច់ប្រទេសចិនថាបានញាក់ខ្សែពីក្រោយការលើកមតិពាក់ព័ន្ធភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង ក្រសួងការបរទេសចិនបង្ហាញថា សហរដ្ឋអាមេរិកទម្លាក់កំហុសលើអ្នកដទៃធ្វើជាចោរបែរជាស្រែកហៅឱ្យចាប់ចោរ
2022-08-30 16:13:33cri
Share with:

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៩ខែសីហាថា ស្ថាប័នពាក់ព័ន្ធរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានមួលបង្កាច់ចិនថាបានញាក់ខ្សែពីក្រោយការលើកមតិពាក់ព័ន្ធភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងតាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ នេះជាទម្លាប់ដែលអាមេរិកតែងទម្លាក់កំហុសលើអ្នកដទៃ ធ្វើជាចោរបែរជាស្រែកហៅឱ្យចាប់ចោរ។ បច្ចុប្បន្ន សង្គមភូមិភាគស្វយ័តវៃវូអើស៊ីនជាំងមានសន្តិសុខនិងស្ថិរភាព ការអភិវឌ្ឍមាននិន្នាការល្អ  ប្រជាជនមានជីវភាពសុខសាន្ត  ទាំងអស់នេះគឺជាការឆ្លើយតបដ៏ល្អបំផុតនិងខ្លាំងក្លាបំផុតចំពោះការឃោសនាព័ត៌មានក្លែងក្លាយរបស់សហរដ្ឋអាមេរិកពាក់ព័ន្ធស៊ីនជាំង  ។

លោក Zhao Lijian បានថ្លែងថា ជាដរាបមកប្រទេសចិនជាអ្នករងគ្រោះពីព័ត៌មានក្លែងក្លាយ  ជាពិសេសស៊ីនជាំងជាតំបន់រងគ្រោះដ៏ធ្ងន់ធ្ងរពីការវាយប្រហារដោយព័ត៌មានក្លែងក្លាយពាក់ព័ន្ធប្រទេសចិននៅទូទាំងពិភពលោករបស់អាមេរិក។ សហរដ្ឋអាមេរិកបានបន្តប្រឌិតនិងបំផ្លើសពាក្យកុហកប្រចាំសតវត្សរ៍ដូចជាអ្វីដែលហៅថា “ការប្រល័យពូជសាស” “ពលកម្មដោយបង្ខំ”និង “ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ”នៅតំបន់ស៊ីនជាំង ដើម្បីសម្រេចគោលបំណងដ៏អាក្រក់របស់ខ្លួនស្តីពី “ការយកបញ្ហាស៊ីនជាំងមកគាបសង្កត់ប្រទេសចិន៕

អ្នកបកប្រែ:李展精
ប្លុកពិសេស