ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធផ្សព្វផ្សាយស៊ីរី៖ យោធាអាមេរិកបានដឹកជញ្ជូនប្រេងកាតមួយចំនួនដែលលួចជីកយកពីភាគឦសានប្រទេសស៊ីរីចេញពីប្រទេសស៊ីរី
2022-08-30 14:52:18cri
Share with:

យោងតាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីរីកាលពីថ្ងៃទី ២៩ ខែសីហាបានឱ្យដឹងថា យោធាអាមេរិកបានប្រើប្រាស់ក្បួនរថយន្តដឹកប្រេងចំនួន ១២៣ គ្រឿង ដើម្បីដឹកជញ្ជូនប្រេងកាតដែលបានលួចជីកពីភាគឦសានប្រទេសស៊ីរី ទៅកាន់តំបន់ព្រំដែនស៊ីរី-អ៊ីរ៉ាក់ដោយចែកជាច្រើនជើង ដើម្បីផ្ទេរទៅកាន់មូលដ្ឋានយោធាអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់។

យោងតាមស្ថិតិរបស់ក្រសួងប្រេងកាតនិងធនធានរ៉ែរបស់ប្រទេសស៊ីរីឱ្យដឹងថា ចាប់ពីឆ្នាំ ២០១១ ដល់ពាក់កណ្តាលឆ្នាំ២០២២នេះ ការប្រចាំការដោយខុសច្បាប់របស់កងទ័ពអាមេរិកនៅស៊ីរី និងសកម្មភាពលួចជីកយករ៉ែនិងធ្វើពាណិជ្ជកម្មខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធដែលគាំទ្រដោយអាមេរិក បានធ្វើឱ្យវិស័យឧស្សាហកម្មប្រេងកាតនិងឧស្ម័នធម្មជាតិរបស់ប្រទេសស៊ីរីមានការខាតបង់ដោយផ្ទាល់និងដោយប្រយោលចំនួន ១០៧,១ ពាន់លានដុល្លារអាមេរិក៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស