ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើក្រោមអធិបតីភាពរបស់លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដោយស្នើឱ្យបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២២នៅក្រុងប៉េកាំង
2022-08-30 19:29:53cri
Share with:

    ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកធ្វើកិច្ចប្រជុំនៅថ្ងៃទី៣០ខែសីហា លោក Xi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីនៃកិច្ចប្រជុំលើកនេះ ។

      កិច្ចប្រជុំបានសម្រេចចិត្តថា សន្និសីទពេញអង្គលើកទី៧នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៩នឹងបើកធ្វើនៅក្រុងប៉េកាំងនៅថ្ងៃទី៩ខែតុលាឆ្នាំ២០២២ ។ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននឹងលើកសំណើជូនសន្និសីទពេញអង្គលើកទី៧នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី១៩ ដោយស្នើឱ្យបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២២នៅក្រុងប៉េកាំង។

 កិច្ចប្រជុំបានគូសបញ្ជាក់ថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ គឺកិច្ចប្រជុំដ៏សំខាន់មួយលើកដែលបើកធ្វើក្នុងខណៈពេលគន្លឹះដែលបក្សទាំងមូលនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសឆ្ពោះទៅកាន់ដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងបោះជំហានទៅកាន់ការសម្រេចគោលដៅមួយសតវត្សទី២ ។       សមាជនេះនឹងបូកសរុបសមិទ្ធផលសំខាន់ៗនិងបទពិសោធដ៏មានតម្លៃរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលដឹកនាំដោយលោក Xi Jinping  តាំងពីចូលយុគសម័យថ្មីមកដែលបានសាមគ្គី និងដឹកនាំបក្សទាំងមូលនិងប្រជាជនទូទាំងប្រទេសប្រកាន់ខ្ជាប់និងអភិវឌ្ឍសង្គមនិយមដែលមានលក្ខណៈពិសេសចិន។

      អង្គសមាជនឹងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិថ្មីនិងគណៈកម្មាធិការត្រួតពិនិត្យវិន័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិថ្មី ។

      កិច្ចប្រជុំបានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ន  ការងារត្រៀមគ្រប់ផ្នែកសម្រាប់រៀបចំសមាជបក្សកុម្មុយនីស្តចិនលើកទី ២០កំពុងដំណើរការដោយរលូន ត្រូវបន្តធ្វើការងារត្រៀមរៀបចំឱ្យបានល្អថែមទៀត ដើម្បីធានាឱ្យសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បើកធ្វើដោយជោគជ័យ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស