ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-08-29 16:39:18cri
Share with:

1 លោក Li Keqiang នាយករដ្ឋន្ត្រីចិនផ្ញើលិខិតអបអរសាទរចំពោះការបើកវេទិកានវានុវត្តន៍Pujiang ឆ្នាំ ២០២២ ។

2 នៅពេលអញ្ជើញចុះសិក្សាស្វែងយល់នៅខេត្តGansuអំពីការបង្កើតច្បាប់ការពារទន្លេលឿង លោកLi Zhanshu ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានគូសបញ្ជាក់ពីការអនុវត្តគំនិតអេកូឡូស៊ីរបស់លោកXi Jinpingដើម្បីជំរុញការការពារទន្លេលឿងតាមផ្លូវច្បាប់។

3 លោក HuChunhua ឧបនាយករដ្ឋមន្ត្រីចិនបានចុះត្រួតពិនិត្យនិងណែនាំការងារប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតក្នុងវិស័យកសិកម្ម ដើម្បីធានាបាននូវការប្រមូលផលនៅខេត្ត Jiangxiប្រទេសចិន។

4 នៅពេលអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទអរិយធម៌បណ្តាញអ៊ីនធើណេតប្រទេសចិនឆ្នាំ ២០២២ លោក Huang Kunming រដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសង្កត់ធ្ងន់ថា គួរតែបំពេញវប្បធម៌ជឿនលឿននិងស្មារតីនៃយុគសម័យទៅក្នុងបណ្តាញអ៊ីនធើណេត។

5  ក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនថ្លែងថា នឹងគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍនិងការប្រើប្រាស់រថយន្តតភ្ជាប់បណ្តាញវៃឆ្លាតដើរដោយថាមពលអគ្គិសនី ។

6 ការប្រកួតយោធាអន្តរជាតិឆ្នាំ២០២២បានបិទបញ្ចប់នៅប្រទេសរុស្ស៊ី ។

7 ក្រសួងការបរទេសអ៊ីរ៉ង់លើកឡើងថា ៖ បញ្ហាសេសសល់នៃការចរចាអំពីការរៀបចំឱ្យមានការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញមាន"ភាពរសើបនិងសំខាន់"។

8  ការប៉ះទង្គិចនៅរដ្ឋធានីលីប៊ីបណ្តាលឱ្យមនុស្ស ២៣ នាក់ស្លាប់បាត់បង់ជីវិត និង ១៤០ នាក់រងរបួស ។

9 សហរដ្ឋអាមេរិកនឹងផ្អាកការផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ដោយឥតគិតថ្លៃ។

10 ប៉ាគីស្ថានបានរងគ្រោះទឹកជំនន់ជាច្រើនខែជាប់ៗប្រជាជនរាប់រយនាក់ជិះឧទ្ធម្ភាគចក្រយោធាជម្លៀសចេញពីតំបន់រងគ្រោះ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស