ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប៉ះទង្គិចនៅរដ្ឋធានីលីប៊ីបណ្តាលឱ្យមនុស្ស ២៣ នាក់ស្លាប់បាត់បង់ជីវិត និង ១៤០ នាក់រងរបួស
2022-08-29 12:23:53cri
Share with:

ក្រសួងសុខាភិបាលនៃរដ្ឋាភិបាសាមគ្គីជនជាតិប្រទេសលីប៊ីបានថ្លែងក្នុងសេចក្តីថ្លែងការណ៍ដែលបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី២៧ ខែសីហាថា ការប៉ះទង្គិចនៅរដ្ឋធានីលីប៊ីបានបណ្តាលឱ្យមនុស្ស ២៣ នាក់ស្លាប់បាត់បង់ជីវិត និង ១៤០ នាក់រងរបួស ។

តាមការផ្សាយដំណឹងនៃប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ឱ្យដឹងថា នៅល្ងាចថ្ងៃទី ២៦ ខែសីហា កងកម្លាំងប្រដាប់អាវុធក្រោមឱវាទរបស់រដ្ឋាភិបាលសាមគ្គីជនជាតិប្រទេសលីប៊ី និងសភាជាតិលីប៊ី បានផ្ទុះការប៉ះទង្គិចគ្នានៅតំបន់ជាច្រើននៃទីក្រុងទ្រីប៉ូលី។ ក្រសួងសុខាភិបាលនៃរដ្ឋាភិបាលសាមគ្គីជនជាតិប្រទេសលីប៊ីបានចេញសេចក្តីថ្លែងការណ៍ថា មន្ទីរពេទ្យរដ្ឋសាធារណៈ និងមណ្ឌលសុខភាពមួយចំនួនក្នុងទីក្រុងទ្រីប៉ូលី ក៏បានរងការវាយប្រហារដោយការទម្លាក់គ្រាប់បែក និងរងការបាញ់ប្រហារក្នុងអំឡុងពេលកើតមានការប៉ះទង្គិចគ្នាផងដែរ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស