ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅពេលអញ្ជើញចុះសិក្សាស្វែងយល់នៅខេត្តGansuអំពីការបង្កើតច្បាប់ការពារទន្លេលឿងលោកLi Zhanshuបានគូសបញ្ជាក់ពីការអនុវត្តគំនិតអេកូឡូស៊ីរបស់លោកXi Jinpingដើម្បីជំរុញការការពារទន្លេលឿងតាមផ្លូវច្បាប់
2022-08-29 16:48:07cri
Share with:

ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែសីហាលោកLi Zhanshuសមាជិកអចិន្ត្រៃយ៍នៃការិយល័យនយោបាយនៃគណកម្មាធិការមជ្ឃិមបក្សកុម្មុយនីស្តនិងជាប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានចុះទៅសិក្សាស្វែងយល់នៅខេត្តGansuអំពីការបង្កើតច្បាប់ការពារទន្លេលឿង។លោកបានគូសបញ្ជាក់ថាត្រូវអនុវត្តយ៉ាងជាក់ស្តែងនិងឲ្យស៊ីជម្រៅនូវគំនិតអេកូឡូស៊ីរបស់លោកXi Jinpingអនុវត្តគំនិតអភិវឌ្ឍន៍ថ្មីដោយពេញលេញត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយបង្កើតច្បាប់ការពារទន្លេលឿងឲ្យបានល្អជំរុញការការពារទន្លេលឿងតាមផ្លូវច្បាប់ដើម្បីធ្វើឲ្យទន្លេលឿងក្លាយទៅជាទន្លេសុភមង្គលដែលមានអំណោយផលដល់ប្រជាជនចិន។

លោកបានបញ្ជាក់ទៀតថាការបង្កើតច្បាប់ការពារទន្លេលឿងត្រូវជុំវិញការងារការពារអេកូឡូស៊ីក្នុងតំបន់តាមបណ្ដោយទន្លេនិងការអភិវឌ្ឍដោយមានគុណភាពខ្ពស់ប្រែក្លាយការចាត់ចែងនិងការសម្រេចចិត្តរបស់មជ្ឈិមបក្សទៅជាន្ទៈជាតិនិងក្រមប្រតិបត្តសង្គមតាមបែបផែនផ្លូវច្បាប់ធ្វើឲ្យច្បាស់ការពារទន្លេលឿងក្លាយទៅជាច្បាប់ល្អសម្រាប់ការពារទន្លេលឿងច្បាប់ល្អក្នុងការជំរុញការអភិវឌ្ឍច្បាប់ល្អដែលមានអំណោយផលដល់ប្រជាជនដើម្បីសម្រេចនូវតុល្យភាពខាងអេកូឡូស៊ីតាមបណ្ដោយទន្លេលឿងប្រើប្រាស់ជានិរន្តរភាពនូវធនធាននិងធ្វើឲ្យប្រជាជនមានភាពសុខសាន្តត្រាណជារៀងរហូត ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស