ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់៖ បញ្ហាសេសសល់នៃការចរចាអំពីការរៀបចំឱ្យមានការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញមាន"ភាពរសើបនិងសំខាន់"
2022-08-29 15:23:35cri
Share with:

កាលពីថ្ងៃទី ២៨ ខែសីហា លោក Kanani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា បញ្ហាភាគច្រើននៅក្នុងការចរចាស្តីពីការរៀបចំឱ្យមានការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ដោយគ្រប់ជ្រុងជ្រោយឡើងវិញ ត្រូវបានដោះស្រាយហើយ ប៉ុន្តែបញ្ហាដែលនៅសេសសល់គឺជាបញ្ហាដែលមាន"ភាពរសើប សំខាន់ និងមានលក្ខណៈសម្រេចចិត្ត" ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅថ្ងៃដដែលនោះ លោក Kanani បានលើកឡើងថា អ្នកជំនាញអ៊ីរ៉ង់កំពុងរៀបចំកិច្ចប្រជុំពិសេសដើម្បីពិនិត្យពិភាក្សាអំពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះសំណើរបស់អ៊ីរ៉ង់ក្នុងគោលបំណងដោះស្រាយបញ្ហាដែលនៅសេសសល់។ ភាគីអ៊ីរ៉ង់នឹងឆ្លើយតបភាគីអាមេរិកឱ្យបានឆាប់បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអ្នកជំនាញ បច្ចុប្បន្ននេះមិនទាន់អាចកំណត់ពេលវេលាជាក់លាក់នៅឡើយទេ។ លោក Kanani សង្ឃឹមថា ភាគីអាមេរិកអាចពិចារណាពីការរំពឹងទុកដ៏សមហេតុផលរបស់ភាគីអ៊ីរ៉ង់។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស