ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការប្រកួតយោធាអន្តរជាតិឆ្នាំ២០២២បានបិទបញ្ចប់នៅប្រទេសរុស្ស៊ី
2022-08-29 16:44:32cri
Share with:

ថ្ងៃទី២៧ខែសីហា ពិធីបិទការប្រកួតយោធាអន្តរជាតិឆ្នាំ២០២២បានរៀបចំធ្វើនៅទីក្រុងម៉ូស្គូ រដ្ឋធានីប្រទេសរុស្ស៊ី។

នាថ្ងៃដដែល ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃ់វិញ្ញាសារថក្រោះប៊ីយ៉ាត្លុងបានចាប់ផ្តើមនៅទីលានបាញ់ស៊ីបAraby។ក្រុមយោធាមកពី៤ប្រទេសមានចិន រុស្ស៊ី បេឡារុស្សនិងអ៊ូសបេគីស្ថានបានប្រកួតដណ្តើមជើងក។ក្បួនរថក្រោះចំនួន៣របស់ប្រទេសចិនសហការគ្នាយ៉ាងល្អនិងបញ្ចេញសមទ្ធភាពខ្លួនយ៉ាងល្អប្រសើរ ដែលបានទទួលចំណាត់ថ្នាក់លេខ៣ក្នុងការប្រកួតបណ្តាក់គ្នា។នៅចុងក្រោយ ក្រុមយោធាចិនទទួលបានពន្ទុសរុបជាប់ចំណាត់ថ្នាក់ទី២ក្នុងវិញ្ញាសារថក្រោះប៊ីយ៉ាត្លុងនេះ។

ការប្រតួតយោធានេះបានរៀបចំធ្វើចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី២៧ខែសីហា ដែលសហរៀបចំដោយប្រទេសចំនួនទាំង១២ ក្នុងនោះមានប្រទេសចិន រុស្ស៊ី អ៊ីរ៉ង់ជាដើម រួមទាំងអស់មានយោធាចំនួនជាង២៧០ក្រុមដែលមកពីប្រទេសនិងតំបន់ចំនួន៣៧ចូលរួមការប្រកួត។កងទ័ពចិនបានចាត់បញ្ជួនយោធាចំនួន៩ក្រុមដែលមានទាហានសរុប២០៥រូបចូលរួម៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស