ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាវាយោធាពីរគ្រឿងរបស់សហរដ្ឋអាមេរិកធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រសួងការបរទេសចិនដាស់តឿនឱ្យសហរដ្ឋអាមេរិកកុំធ្វើជាអ្នកបង្កហេតុនៃសន្តិភាពស្ថិរភាពចំពោះត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់
2022-08-29 17:56:15cri
Share with:

ទាក់ទិននឹងរឿងដែលនាវាយោធាពីរគ្រឿងរបស់សហរដ្ឋអាមេរិកធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីប៉ុន្មានថ្ងៃមុននេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិននៅថ្ងៃទី២៩ខែសីហានេះថា អ្នកនាំពាក្យយុទ្ធភូមិភាគខាងកើតរបស់ចិនបានប្រតិកម្មតបចំពោះរឿងនេះរួចហើយ ។ចំពោះសកម្មភាពធ្វើដំណើរឆ្លងកាត់របស់នាវាយោធាសហរដ្ឋអាមេរិក យុទ្ធភូមិភាគខាងកើតចិនបានធ្វើការតាមដាននិងព្រមាន អ្វីគ្រប់យ៉ាងគឺស្ថិតនៅក្រោមការគ្រប់គ្រង។

លោក Zhao Lijian បានគូសបញ្ជាក់ថា នាវាយោធាសហរដ្ឋអាមេរិកបានបង្ហាញសាច់ដុំជាញឹកញាប់ក្រោមរូបភាពនៃ "សេរីភាពនៃការធ្វើនាវាចរណ៍" ធាតុពិតគឺជាការបង្កហេតុប៉ុនប៉ងស្វែងរក “សេរីភាពខាងអនុត្តរភាព” គឺមានចេតនាបំផ្លាញចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ ប្រទេសចិនបានដាស់តឿនសហរដ្ឋអាមេរិកឱ្យបញ្ឈប់ការបង្កហេតុភ្លាម បញ្ឈប់ការធ្វើឱ្យស្ថាការណ៍តានតឹងកាន់តែឡើងកម្តៅ បញ្ឈប់ធ្វើជាអ្នកបង្កហេតុចំពោះសន្តិភាពនិងស្ថិរភាពនៃត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់៕

អ្នកបកប្រែ:李展精
ប្លុកពិសេស