ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក HuChunhua ចុះត្រួត ពិនិត្យនិងណែនាំការងារប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតក្នុងវិស័យកសិកម្ម ដើម្បីធានាបាននូវការប្រមូលផលនៅខេត្ត Jiangxiប្រទេសចិន
2022-08-29 17:10:12cri
Share with:

លោក HuChunhua សមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាឧបនាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចុះត្រួតពិនិត្យនិងណែនាំការងារប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតក្នុងវិស័យកសិកម្ម ដើម្បីធានាបាននូវការប្រមូលផលនៅខេត្តJiangxiប្រទេសចិនកាលពីថ្ងៃទី២៧ ដល់២៨ខែសីហា។ លោកបានគូសបញ្ជាក់ថា ត្រូវអនុវត្តដោយស៊ីជម្រៅនូវស្មារតីណែនាំដ៏សំខាន់របស់លោកអគ្គលេខាធិការបក្ស Xi Jinping ស្តីពីការក្តាប់ជាប់ឱ្យបានល្អនូវការផលិតស្បៀងនិងការប្រយុទ្ធប្រឆាំងនិងកាត់បន្ថយគ្រោះរាំងស្ងួត  ចាត់វិធានការមានប្រសិទ្ធភាពដើម្បីធ្វើការប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត និងធានាបាននូវការប្រមូលផលនៃដំណាំស្បៀងរដូវរំហើយដូចជាស្រូវជាដើម កាត់បន្ថយការខូចខាតឱ្យបានជាអតិប្បរមា ខិតខំប្រឹងប្រែងរក្សាស្ថិរភាពផលិតកម្មស្បៀងពេញមួយឆ្នាំ។

ខេត្តJiangxi ដែលស្ថិតនៅផ្នែកកណ្តាល និងផ្នែកខាងក្រោមនៃទន្លេ Yangtze គឺជាតំបន់ផលិតស្រូវអង្ករដ៏សំខាន់នៅទូទាំងប្រទេសចិន ចាប់ពីខែកក្កដាឆ្នាំនេះមក ខេត្តJiangxi មានអាកាសធាតុក្តៅនិងមានភ្លៀងតិចតួច ការងារប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួតនិងធានាបាននូវការប្រមូលផលគឺសំខាន់ណាស់។ លោក HuChunhua បានគូសបញ្ជាក់ថា ត្រូវធានាសុវត្ថិភាពទឹកហូបរបស់មនុស្សនិងសត្វនិងការប្រើប្រាស់ទឹកក្នុងផលិតកម្មកសិកម្ម បង្កើនការបង្ហូរទឹកតាមបែបវិទ្យាសាស្រ្តពីប្រភពទឹក ត្រូវស្រាវជ្រាវនិងវិនិច្ឆ័យនូវនិន្នានៃគ្រោះរាំងស្ងួតតាមបែបវិទ្យាសាស្រ្ត ដើម្បីជួយកសិករប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត ការពារសំណាប កែប្រែពូជដំណាំនិងដាំបន្ថែមដំណាំដោយទាន់ពេលវេលា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស