ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅពេលអញ្ជើញចូលរួមក្នុងពិធីបើកសន្និសីទអរិយធម៌បណ្តាញអ៊ីនធើណេតប្រទេសចិនឆ្នាំ ២០២២ លោក Huang Kunming បានសង្កត់ធ្ងន់ថា គួរតែបំពេញវប្បធម៌ជឿនលឿននិងស្មារតីនៃយុគសម័យទៅក្នុងបណ្តាញអ៊ីនធើណេត
2022-08-29 15:09:07cri
Share with:

      នៅថ្ងៃទី ២៨ ខែសីហា សន្និសីទអរិយធម៌បណ្តាញអ៊ីនធើណេតចិនឆ្នាំ ២០២២ បានបើកធ្វើនៅទីក្រុងTianjin ប្រទេសចិន។ លោក Huang Kunming សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចូលរួមនិងថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដោយសង្កត់ធ្ងន់ថា គួរតែសិក្សានិងអនុវត្តយ៉ាងស៊ីជម្រៅនូវទស្សនៈសំខាន់ៗរបស់លោក Xi Jinping អគ្គលេខាធិកានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការកសាងអរិយធម៌នៃបណ្តាញអ៊ីនធើណេត។

      លោក Huang Kunming បានចង្អុលបង្ហាញថា ចាប់តាំងពីបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល បានចាត់ចែងការងារដ៏សំខាន់មួយចំនួន ដើម្បីពង្រឹងការកសាងអរិយធម៌នៃបណ្តាញអ៊ីនធើណេត ដែលធ្វើឱ្យនិន្នាការអភិវឌ្ឍន៍នៃបណ្តាញអ៊ីនធើណេតមានភាពកាន់តែល្អប្រសើរឡើង ការកសាងអរិយធម៌នៃបណ្តាញអ៊ីនធើណេតទទួលបានប្រសិទ្ធភាពយ៉ាងលេចធ្លោ ។ យើងត្រូវតែជ្រោងទង់មនោគមវិជ្ជាជានិច្ច ប្រកាន់ខ្ជាប់ទិសដៅនយោបាយដ៏ត្រឹមត្រូវ បណ្តុះបណ្តាលនិងអនុវត្តគុណតម្លៃស្នូលនៃសង្គមនិយម ពង្រឹងការបង្កើតនិងការអនុវត្តក្រមសីលធម៌របស់អ្នកប្រើប្រាស់អ៊ីនធើណេត ជំរុញការរួមបញ្ចូលយ៉ាងជិតស្និទ្ធរវាងអភិបាលកិច្ចបណ្តាញអ៊ីនធើណេតបែបចម្រុះ និងការកសាងអរិយធម៌នៃបណ្តាញអ៊ីនធើណេត ដើម្បីបំពេញវប្បធម៌ជឿនលឿននិងស្មារតីនៃយុគសម័យទៅក្នុងបណ្តាញអ៊ីនធើណេត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស