ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប៉ាគីស្ថានបានរងគ្រោះទឹកជំនន់ជាច្រើនខែជាប់ៗប្រជាជនរាប់រយនាក់ជិះឧទ្ធម្ភាគចក្រយោធាជម្លៀសចេញពីតំបន់រងគ្រោះ
2022-08-29 16:43:04cri
Share with:

តាំងពីចូលពាក់កណ្តាលខែមិថុនារៀងមកការធ្លាក់ភ្លៀងខ្លាំងដោយសារខ្យល់មូសុងបានបណ្តាលឲ្យប្រទេសប៉ាគីស្ថានរងគ្រោះគ្រប់ប្រភេទដូចជាទឹកជំនន់ជាដើម។

គិតរហូតមកទល់ពេលបច្ចុប្បន្នមានមនុស្សចំនួន១០៣៣នាក់នៅប៉ាគីស្ថានបានស្លាប់បាត់បង់ជីវិតដោយសារគ្រោះមហន្តរាយដែលបណ្តាលមកពីការធ្លាក់ភ្លៀងខ្លាំងក្រៅពីនេះនៅមានមនុស្សជាង១៥០០នាក់រងរបួសនិងជាង៣៣លាននាក់រងផលប៉ះពាល់។ព្រមជាមួយគ្នានេះប៉ាគីស្ថានកំពុងតែបញ្ជូនកម្លាំងទាំងអស់ជាបន្តបន្ទាប់ដើម្បីធ្វើការងារសង្គ្រោះ។នាថ្ងៃទី២៨ខែសីហាយោធាប៉ាគីស្ថានបានបញ្ជូនឧទ្ធម្ភាគចក្រទៅសង្គ្រោះប្រជាជនរាប់រយនាក់ដែលកំពុងត្រូវជាប់គាំងដោយសារទឹកជំនន់។

ការធ្លាក់ភ្លៀងខ្លាំងជាច្រើនខែជាប់ៗនិងគ្រោះទឹកជំនន់បានបំផ្លាញដីស្រែនិងដំណាំនៅភាគខាងត្បូងប៉ាគីស្ថានប៉ះពាល់ដល់ផលិតកម្មកសិកម្មរបស់ប៉ាគីស្ថាន។អ្នកជំនាញការបានលើកឡើងថាការនេះនឹងធ្វើឲ្យកើតមានវិបត្តិស្បឿងក្នុងរយពេលខ្លីខាងមុខនេះហើយបណ្តាលឲ្យសេដ្ឋកិច្ចធ្លាក់ចុះផងដែរ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស