ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចេញផ្សាយបញ្ជីកម្មវិធីសំខាន់ៗជាច្រើនភាសាសម្រាប់ផ្សព្វផ្សាយនៅបរទេសក្រោមប្រធានបទ “ប្រទេសចិនក្នុងយុគសម័យថ្មី”
2022-08-28 21:05:48cri
Share with:

  

   

     យល់ដឹងពីយុគសម័យថ្មី ធ្វើឱ្យពិភពលោកស្វែងយល់ពីចរន្តវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសចិន ។ ស្ថានីយទូរទស្សន៍CGTN និងមជ្ឈមណ្ឌលកម្មវិធីភាសាប្រទេសអឺរ៉ុបនិងអាមេរិកឡាទីនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរួមគ្នាចេញផ្សាយបញ្ជីកម្មវិធីសំខាន់ៗជាច្រើនភាសាសម្រាប់ផ្សព្វផ្សាយនៅបរទេស ក្រោមប្រធានបទ“ប្រទេសចិនក្នុងយុគសម័យថ្មី” កម្មវិធីដ៏ល្អផូរផង់ជាច្រើនដែលអាចបង្ហាញពីបម្រែបម្រួលរបស់ប្រទេសចិនក្នុងរយៈពេល១០ឆ្នាំកន្លងទៅក្នុងយុគសម័យថ្មីនឹងបង្ហាញមុខចំពោះទស្សនិកជនបរទេសតាមរយៈវេទិកាច្រើនភាសារបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។

      ទាំងរឿងរ៉ាវអំពីជីវភាពរស់នៅរបស់ប្រជាជនចិន និងការសង្កេតការណ៍និងគិតពិចារណារបស់អ្នកគិតនៅលើពិភពលោកទាំងមូលដែលបាននិងកំពុងសម្លឹងមើលអនាគត ទាំងការដើរលេងរបស់យុវជនលោកខាងលិចនៅវិថីតូចធំនិងជនបទរបស់ចិន ព្រមនិងការច្នៃប្រឌិតថ្មីនិងការបន្តវេនក្នុងការរួមបញ្ចូលគ្នារវាងវប្បធម៌បូព៌ានិងបស្ចិមប្រទេស    ។ល។ កម្មវិធីសំខាន់ៗដែលបានចេញផ្សាយលើកនេះ បានផលិតតាមរយៈទស្សនៈ “គំនិតបូកវប្បធម៌បូកបច្ចេកវិទ្យា”របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ហើយបានប្រើប្រាស់ចក្ខុវិស័យអន្តរជាតិតាមរបៀបពហុមេឌា ក្នុងន័យបង្ហាញការអភិវឌ្ឍនិងបម្រែបម្រួលរបស់ប្រទេសចិន ដើម្បីបើកបង្គួចមួយសម្រាប់ឱ្យទស្សនិកជននៅលើពិភពលោកទាំងមូលយល់ដឹងពីយុគសម័យថ្មី ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស