ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រុស្ស៊ីនិងអ៊ុយក្រែនបន្តរិះគន់គ្នាទៅវិញទៅមកអំពីរឿងដែលស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhye រងការវាយប្រហារ
2022-08-28 11:37:04cri
Share with:

      ថ្ងៃទី២៧ ខែសីហា ភាគីទាំងពីររុស្ស៊ីនិងអ៊ុយក្រែនបានបន្តរិះគន់គ្នាទៅវិញទៅមកអំពីរឿងដែលស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhye រងការវាយប្រហារ ។ ភាគីរុស្ស៊ីអះអាងថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ កងទ័ពអ៊ុយក្រែនបានបាញ់ផ្លោងបីលើកទៅលើស្ថានីយអគ្គិសនី ។ រីឯភាគីអ៊ុយក្រែនបែរជាបង្ហាញថា កងទ័ពរុស្ស៊ីបានបាញ់ផ្លោងម្តងទៀតទៅលើទីតាំងនៃស្ថានីយអគ្គិសនី បច្ចុប្បន្ននេះ កំពុងបញ្ជាក់ពីសភាពការណ៍ខូចខាត ។

       ថ្ងៃទី២៧ ខែសីហា ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយសេចក្តីប្រកាសថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ កងទ័ពកាំភ្លើងធំរបស់អ៊ុយក្រែនបានបាញ់ផ្លោងបីលើកទៅលើទីតាំងនៃស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhye បានបាញ់កាំភ្លើងធំសរុប១៧ គ្រាប់ ក្នុងនោះមាន៤គ្រាប់បានវាយប្រហារទៅលើដំបូលនៃសំណង់ស្តុកទុកឥន្ធនៈនុយគ្លេអ៊ែរមួយកន្លែង ។ ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់ថា វិទ្យុសកម្មរបស់ស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhye នៅតែរក្សាកម្រិតជាប្រក្រតី ស្ថានការណ៍របស់ស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរត្រូវបាន តាមដានឃ្លាំមើល ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស