ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការបង្ហាញឥរិយាបថរបស់ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកស្តីពីការទប់ទល់យ៉ាងខ្លាំងក្លាចំពោះអតិផរណាខ្ពស់ ធ្វើឱ្យទីផ្សារកាន់តែមានភាពកក្រើករំពើក
2022-08-28 12:58:13cri
Share with:

      ដោយរងឥទ្ធិពលពីការបង្ហាញឥរិយាបថរបស់លោកPowellប្រធានគណៈកម្មាធិការប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកស្តីពីការទប់ទល់យ៉ាងខ្លាំងក្លាចំពោះអតិផរណាខ្ពស់ ទីផ្សារមូលធនអាមេរិកមានភាពកក្រើករំពើកយ៉ាងខ្លាំង សន្ទទស្សន៍ភាគហ៊ុនធំទាំង៣នៃទីផ្សារភាគហ៊ុនក្រុងញូវយ៉កសុទ្ធតែធ្លាក់ចុះលើសពី៣%នៅថ្ងៃទី២៦ខែសីហា។ អ្នកវិភាគបានថ្លែងថា ការបង្ហាញឥរិយាបថពាក់ព័ន្ធរបស់លោកPowellបានលុបបំបាត់ការប៉ាន់ប្រមាណក្នុងទីផ្សារ ពោលគឺប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកនឹងបង្អង់ល្បឿននៃការដំឡើងអត្រាការប្រាក់ ដូច្នេះទីផ្សារប្រហែលនឹងមានភាពកក្រើករំពើកជាបន្តបន្ទាប់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។

      គួររំលឹកថា ពេលចូលរួមសកម្មភាពជាសាធារណៈនៅថ្ងៃទី២៦ខែសីហា លោកPowellបានថ្លែងថា ប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកនឹងទប់ទល់យ៉ាងមុតមាំចំពោះអតិផរណាខ្ពស់ ដែលបានបញ្ចេញសញ្ញាដ៏រឹងចចេស ពោលគឺប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកប្រហែលនឹងបន្តដំឡើងអត្រាការប្រាក់ក្នុងកិច្ចប្រជុំនៅខែកញ្ញា ព្រមទាំងអះអាងថា នឹងនាំមកនូវ”ភាពឈឺចាប់”ដល់សេដ្ឋកិច្ច។

      លោកPowellបានថ្លែងទៀតថា អតិផរណារបស់អាមេរិកកំពុងស្ថិតក្នុងកម្រិតខ្ពស់ក្នុងប្រវត្តិសាស្រ្ត លោកគូសបញ្ជាក់ថា ប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកនឹងចាត់គោលនយោបាយដ៏ខ្លាំងក្លាដើម្បីឆ្លើយតបនឹងអតិផរណា។ ប៉ុន្តែគោលនយោបាយនិងវិធានការរូបិយវត្ថុដែលអាមេរិកចាត់ប្រើដើម្បីកាត់បន្ថយអតិផរណាប្រហែលនឹងបណ្តាលឱ្យអត្រាកំណើនសេដ្ឋកិច្ចមានការធ្លាក់ចុះនិងទីផ្សារឱកាសការងារមានភាពថមថយ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស