ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំបន់ជាច្រើនរបស់ប៉ាគីស្ថានរងការធ្លាក់ភ្លៀងយ៉ាងខ្លាំងបណ្តាលឱ្យកើតគ្រោះទឹកជំនន់ ដីស្រែចម្ការជាច្រើនត្រូវលិច ហើយកសិករបានរងការខូចខាតយ៉ាងខ្លាំង
2022-08-28 12:41:10cri
Share with:

តាមទិន្នន័យថ្មីបំផុតដែលរដ្ឋបាលជាតិគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថានបានប្រកាសកាលពីថ្ងៃទី២៧ខែសីហាឱ្យដឹងថា ចាប់ពីខែមិថុនាមក គ្រោះមហន្តរាយដូចជា គ្រោះទឹកជំនន់ជាដើមដែលបណ្តាលមកពីការធ្លាក់ភ្លៀងយ៉ាងខ្លាំង បានបណ្តាលឱ្យមនុស្ស៩៨២នាក់ស្លាប់ និងលើសពី៣៣លាននាក់ទៀតរងគ្រោះ ។ ទូទាំងប៉ាគីស្ថានត្រូវបានដាក់ចូលក្នុងភាពអាសន្ន ។ ខេត្ត Sindh ដែលស្ថិតនៅតំបន់ភាគអាគ្នេយ៍ប៉ាគីស្ថានជាតំបន់រងគ្រោះដ៏ធ្ងន់ធ្ងរមួយក្នុងគ្រោះទឹកជំនន់លើកនេះ ។ ដីស្រែចម្ការជាច្រើនត្រូវលិច កសិករក្នុងតំបន់បានរងការខូចខាតយ៉ាងខ្លាំង ។

តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានប៉ាគីស្ថានឱ្យដឹងថា ចាប់ពីកណ្តាលខែមិថុនាមកទល់បច្ចុប្បន្ននេះ ខេត្ត Sindh បានមានមនុស្សលើសពី៣រយនាក់បានស្លាប់ដោយសារហេតុការណ៍ពាក់ព័ន្ធនឹងទឹកជំនន់និងការធ្លាក់ភ្លៀងយ៉ាងខ្លាំង ។

មន្ត្រីខេត្ត Sindh បានថ្លែងថា ឆ្នាំនេះ គ្រោះទឹកជំនន់ដែលកើតឡើងនៅខេត្តនេះគឺកាន់តែធ្ងន់ធ្ងរជាងឆ្នាំ២០១០ ។ គ្រោះទឹកជំនន់ដែលកើតឡើងកាលពីឆ្នាំ២០១០បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១ពាន់៧រយនាក់ស្លាប់នៅទូទាំងប៉ាគីស្ថាន ក្នុងនោះ អ្នកស្លាប់បាត់បង់ជីវិតភាគច្រើនគឺមកពីខេត្ត Sindh ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស