ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាល់ហ្សេរីនិងបារាំងចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការកសាងទំនាក់ទំនងភាពជាដៃគូឡើងវិញ
2022-08-28 12:47:20cri
Share with:

    នៅថ្ងៃទី ២៧ ខែសីហា លោក Abdelmadjid Tebboune ប្រធានាធិបតីអាល់ហ្សេរីនិងលោក Emmanuel Macron ប្រធានាធិបតីបារាំងដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអាល់ហ្សេរីបានចុះហត្ថលេខាលើសេចក្តីប្រកាសក្រុង Algiers ស្តីពីការកសាងទំនាក់ទំនងភាពជាដៃគូឡើងវិញនៅទីក្រុង Algiers រដ្ឋធានីអាល់ហ្សេរីដោយសន្យាថា នឹងបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រដែលកំណត់លើមូលដ្ឋាននៃការកសាងទំនុកចិត្តរវាងគ្នានិងគ្នា ហើយនឹងចាប់ដំណើការនូវការឈានចូលយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

    តាមការផ្សាយដំណឹងឱ្យដឹងថា សេចក្តីប្រកាសនេះគឺ សំដៅចំពោះយុវជននិងអនាគតដែលបានគ្របដណ្តប់ខ្លឹមសារអំពីកិច្ចសន្ទនានយោបាយ ប្រវត្តិសាស្ត្រ ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ ការផ្លាស់ប្តូររូបមន្តនៃវិស័យសេដ្ឋកិច្ចនិងថាមពលជាដើម ក្នុងគោលបំណងតាំងមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដើម្បីទប់ទល់នឹងបញ្ហាប្រឈមថ្មីក្នុងតំបន់និងជាសកល ។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាច្រើនដែលពាក់ព័ន្ធដល់ការសិក្សាស្រាវជ្រាវផែ្នកវិទ្យាសាស្ត្រ សុខាភិបាលនិងការអប់រំផ្នែកឧត្តមសិក្សាជាដើម ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស