ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគស្វយ័តស៊ីនជាំងជំរុញឱ្យពាណិជ្ជកម្មមានភាពរលូន
2022-08-28 13:04:34cri
Share with:

ព្រឹកថ្ងៃទី២៧ខែសីហា អ្នកសារព័ត៌មានបានដំណឹងពីសន្និសីទសារព័ត៌មានក្រោមប្រធានបទ បម្រែបម្រួលរបស់ចិនក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ-ភូមិភាគស្វយ័តស៊ីនជាំងឱ្យដឹងថា ភូមិភាគស្វយ័តស៊ីនជាំងបន្តលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដាក់ឱ្យប្រើប្រាស់ផ្លូវថ្នល់ដឹកជញ្ជូនអន្តរជាតិទ្វេភាគីចំនួន១១៨ខ្សែ ដែលត្រូវជា១ភាគ៣នៃចំនួនសរុបទូទាំងប្រទេស ។ ផ្លូវល្បឿនលឿនពីភូមិភាគស្វយ័តស៊ីនជាំងដល់អឺរ៉ុបបានតភ្ជាប់គ្នាទាំងស្រុង ផ្លូវដែកខ្សែទីពីរដែលទៅដល់កាហ្សាក់ស្ថានបានកសាងរួចហើយដាក់ឱ្យប្រើប្រាស់ ពោលគឺ ប្រព័ន្ធបណ្តាញតភ្ជាប់គ្នាលើ៥វិស័យគឺ ផ្លូវថ្នល់ ផ្លូវដែក អាកាសចរណ៍ស៊ីវិល បណ្តាញបំពង់និងទូរគមនាគមន៍បានបង្កើតឡើងជាជំហានដំបូង ។

បច្ចុប្បន្ននេះ ភូមិភាគស្វយ័តស៊ីនជាំងបានបង្កើនកិច្ចសហប្រតិបត្តិការនិងផ្លាស់ប្តូរខាងសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយប្រទេសតាមបណ្តោយខ្សែក្រវាត់និងផ្លូវ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន២១ជាមួយប្រទេសនិងអង្គការអន្តរជាតិចំនួន២៥ បង្កើតទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ចំនួន១៧៦ និងចងសម្ព័ន្ធជាទីក្រុងមេត្រីភាពអន្តរជាតិចំនួន៤៥គូ ។ ការវិនិយោគទៅលើបរទេសគ្របដណ្តប់ប្រទេសនិងតំបន់ជាង៦០ និងបង្កើតតំបន់សហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅបរទេសចំនួន៤ ។ នៅឆមាសទីមួយឆ្នាំនេះ ទំហំនាំចេញនាំចូលនៃពាណិជ្ជកម្មជាមួយបរទេសនៃភូមិភាគស្វយ័តស៊ីនជាំងបានកើនឡើង៣៩,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយការប្រើប្រាស់វិនិយោគទុនបរទេសជាក់ស្តែងបានកើនឡើង២៩១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស