ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិសម្តែងការអស់សង្ឃឹមចំពោះការដែលសន្និសីទពិនិត្យពិភាក្សា « សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»លើកទី១០មិនបានអនុម័តលើឯកសារលទ្ធផល
2022-08-28 11:35:59cri
Share with:

      ថ្ងៃទី២៧ ខែសីហា តាមម៉ោងក្នុងតំបន់ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានឆ្លងតាមរយៈលោក Dujarric អ្នកនាំពាក្យរបស់ខ្លួន ចេញផ្សាយសេចកី្តថ្លែងការណ៍ ដោយបានសម្តែងការអស់សង្ឃឹមចំពោះការដែលសន្និសីទពិនិត្យពិភាក្សា « សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ»លើកទី១០មិនបានអនុម័តឯកសារលើលទ្ធផលស្តីពីការឈានដល់មតិឯកភាពរួមអំពីសមិទ្ធផលជាក់ស្តែង ព្រមទាំងមិនបានប្រើប្រាស់ឱកាសនេះ ដើម្បីបង្កើន « សនិ្ធសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» និងជំរុញគោលដៅនៃសនិ្ធសញ្ញានេះនោះទេ ។

      សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ពិតមែនតែអគ្គលេខាធិការស្វាគមន៍ចំពោះប្រទេសហត្ថលេខីចូលរួមកិច្ចការនេះប្រកបដោយភាពស្មោះនិងអត្ថន័យ ហើយសន្និសីទពិនិត្យពិភាក្សាក៏បានទទួលស្គាល់ថា សនិ្ធសញ្ញានេះជាមូលដ្ឋានគ្រឹះនៃការកាត់បន្ថយសព្វាវុធនិងរបបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោកក៏ដោយ ក៏ប៉ុន្តែលោកសោកស្តាយណាស់ ដោយសារសន្និសីទមិនបានឆ្លើយតបនឹងការសាកល្បងជាបន្ទាន់ដែលបានគំរាមកំហែងដល់សន្តិសុខរួមរបស់យើង ។

      លោក Guterres បានលើកឡើងថា ស្ថានភាពអន្តរជាតិគួរឱ្យអ្នកផងព្រួយបារម្ភ ហានិភ័យប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយសាររឿងចៃដន្យឬធ្វើវិនិច្ឆ័យខុសបាននិងកំពុងកើនឡើង ដូច្នេះ សហគមន៍អន្តរជាតិត្រូវចាត់វិធានការជាបន្ទាន់និងយ៉ាងដាច់ម៉ាត់ ។ អគ្គលេខាធិការអំពាវនាវប្រទេសទាំងអស់ឱ្យប្រើប្រាស់គ្រប់មធ្យោបាយដូចជាធ្វើកិច្ចសន្ទនា មធ្យោបាយការទូតនិងធ្វើកិច្ចចរចា ដើម្បីបន្ធូរបន្ថយស្ថានការណ៍ដ៏តានតឹង កាត់បន្ថយហានិភ័យនុយគ្លេអ៊ែរ និងលុបចោលការគំរាមកំហែងខាងនុយគ្លេអ៊ែរជាស្ថាពរ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស