ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការដែលសមាជិកព្រឹទ្ធសភាអាមេរិកទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់
2022-08-27 11:47:55cri
Share with:

    តាមការផ្សាយដំណឹងរបស់វេបសាយផ្លូវការនៃក្រសួងការបរទេសចិនបានឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីការដែលសមាជិកព្រឹទ្ធសភាអាមេរិកទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ។

    មានអ្នកសារព័ត៌មានសួរថា៖តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Marsha Blackburn សមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋនៃរដ្ឋ Tennessee អាមេរិកបានទៅធ្វើទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែសីហា ។ តើភាគីចិនមានការអធិប្បាយយ៉ាងដូចម្តេចចំពោះការនេះ ?

    អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបថា រឿងដែលសមាជិកព្រឹទ្ធសភាអាមេរិកពាក់ព័ន្ធទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិនបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយនិងការកំណត់នៃសេចក្តីប្រកាសរួមទាំង ៣ រវាងចិននិងអាមេរិក ក៏ដូចជាបានបំពានលើពាក្យសន្យាស្តីពីការគ្រាន់តែរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយតំបន់តៃវ៉ាន់ដែលធ្វើឡើងដោយអាមេរិក ប្រទេសចិនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ។

    សូមបញ្ជាក់ថា នៅលើពិភពលោក មានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ទឹកដីចិនដែលមិនអាចបំបែកបាន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលអាចតំណាងឱ្យប្រទេសចិន ។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនក្នុងការប្រឆាំងយ៉ាងដាច់ខាតនូវកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងកម្លាំងជ្រៀតជ្រែកពីខាងក្រៅគឺ មានភាពមុតមាំមិនងាករេ ។ ភាគីចិនដាស់តឿនអ្នកនយោបាយអាមេរិកពាក់ព័ន្ធឱ្យគោរពតាមគោលការណ៍ប្រទេសចិនតែមួយនិងការកំណត់នៃសេចក្តីប្រកាសរួមទាំង ៣ រវាងចិននិងអាមេរិក ចាំបាច់ត្រូវបញ្ឈប់ការប្រាស្រ័យទាក់ទងជាផ្លូវការជាមួយអាជ្ញាធរតៃវ៉ាន់ភ្លាមទោះតាមទម្រង់ណាក៏ដោយ ក៏ដូចជាបញ្ឈប់បញ្ចេញសញ្ញាខុសឆ្គងណាមួយចំពោះកម្លាំងអបគមន៍និយាមដែលចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យភ្លាម ។ ប្រទេសចិននឹងបន្តចាត់វិធានការយ៉ាងខ្លាំងក្លាដើម្បីគាំពារយ៉ាងមុតមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស