ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវីធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិថ្លែងថា៖មនុស្សដែលបាននិងកំពុងប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅលើពិភពលោកមានចំនួនកើនឡើង ១,៥ ដងក្នុងរយៈពេល ៣ ឆ្នាំកន្លងទៅ
2022-08-27 11:51:16cri
Share with:

    កម្មវីធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានអះអាងកាលពីថ្ងៃទី ២៤ ខែសីហាថា ដោយរងឥទ្ធិពលពីកត្តាមួយចំនួន ដូចជាការរីករាលដាលនៃជំងឺកូវីដ ១៩ បម្រែបម្រួលអាកាសធាតុព្រមទាំងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនជាដើម បានជាមនុស្សដែលបាននិងកំពុងប្រឈមនឹងបញ្ហាខ្វះស្បៀងអាហារយ៉ាងធ្ងន់ធ្ងរនៅលើពិភពលោកមានចំនួនកើនឡើងពី ១ រយ ៣៥ លាននាក់កាលពីមុនឆ្នាំ ២០១៩ ដល់ប្រហែល ៣ រយ ៤៥ លាននាក់នាពេលបច្ចុប្បន្ននេះ ។

    កម្មវីធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិបានលើកឡើងថា បញ្ហាខ្វះស្បៀងអាហារក្នុងប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងដែលបូករួមទាំងប្រទេសយេម៉ែនផងមានភាពធ្ងន់ធ្ងរ ។ ដោយសារការផ្ទុះការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន បានបណ្តាលឱ្យការនាំចេញស្បៀងអាហាររបស់ប្រទេសទាំងពីរត្រូវកាត់បន្ថយ ក៏ដូចជាតម្លៃស្បៀងអាហារសកលឡើងថ្លៃជាដើម ដូច្នេះ បញ្ហាសន្តិសុខស្បៀងអាហាររបស់ប្រទេសមួយចំនួនកាន់តែមានភាពអាប់អួទៅៗ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស