ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអ៊ុយក្រែនអះអាងថា អ្នកត្រួតពិនិត្យនៃអង្គការថាមពលបរមាណូអន្តរជាតិនឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhyeនៅដើមសបា្តហ៍ក្រោយ
2022-08-27 12:43:59cri
Share with:

      ថ្ងៃទី២៦ខែ      សីហា ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ុយក្រែនបានដកស្រង់ការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអាមេរិកថា អ្នកត្រួតពិនិត្យនៃអង្គការថាមពលបរមាណូអន្តរជាតិគ្រោងនឹងធ្វើទស្សនកិច្ចនៅស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhyeនៅដើមសបា្តហ៍ក្រោយ។ ក្នុងរយៈពេល៧២ម៉ោងកន្លងទៅនេះ លោកGrossiអគ្គនាយកអង្គការថាមពលបរមាណូអន្តរជាតិបានរក្សាការប្រាស្រ័យទាក់ទងជាមួយមន្រ្តីទូតអ៊ុយក្រែន មន្រ្តីរុស្ស៊ីនិងលោកម៉ាក្រុងប្រធានាធិបតីបារាំងជាប់រហូត ដើម្បីពិគ្រោះពិភាក្សាពីការងារត្រៀមរៀបចំនៃភារកិច្ចលើកនេះ។

      មន្រ្តីរុស្ស៊ីបានថ្លែងថា រុស្ស៊ីប្រកាន់ឥរិយាបថបើកចំហចំពោះដំណើរទស្សនកិច្ចលើកនេះ ប៉ុន្តែ នៅពេលមុននេះក៏បានលើកឡើងនូវលក្ខខណ្ឌផងដែរ ពោលគឺប្រឆាំងការធ្វើដំណើរទៅកាន់ស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhyeតាមរយៈទីក្រុងគៀវ ព្រមទាំងបានលើកឡើងថា អ្នកត្រួតពិនិត្យចាំបាច់ត្រូវធ្វើដំណើរទៅកាន់ស្ថានីយអគ្គិសនីដើរដោយថាមពលនុយគ្លេអ៊ែរZaporozhyeតាមរយៈតំបន់កាស្មៀ បើនិយាយចំពោះប្រទេសអ៊ុយក្រែននិងអង្គការថាមពលបរមាណូអន្តរជាតិ នេះគឺមិនអាចទទួលយកបាននោះទេ។ ឥស្សរជនដែលបានចូលរួមការចរចាបានថ្លែងថា អាកប្បកិរិយាប្រឆាំងរបស់រុស្ស៊ីមានការបន្ធូរបន្ថយខ្លះ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស