ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុនអាមេរិកចេញផ្សាយរបាយការណ៍ថា គណនីក្លែងក្លាយរបស់អាមេរិកនិងអង់គ្លេសមួលបង្កាច់ចិននិងរុស្ស៊ីជាដើមលើបណ្តាញអ៊ីនធឺណែត
2022-08-27 11:26:00cri
Share with:

     អនុលោមតាមរបាយការណ៍ដែលក្រុមហ៊ុនGraphika Inc ជាក្រុមហ៊ុនវិភាគបណ្តាញទំនាក់ទំនងសង្គមរបស់អាមេរិក និងវេបសាយSIO ជាវេបសាយពិនិត្យអង្កេតបណ្តាញអ៊ីនធឺណែតរបស់សកលវិទ្យាល័យStanford ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា តាមម៉ោងក្នុងតំបន់បានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ គណនីក្លែងក្លាយចំនួនរាប់សិប ខំប្រឹងឃោសនាបំប៉ោងពីពាក្យសំដីសិ្នទ្ធលោកខាងលិចលើបណ្តាញអ៊ីនធឺណែត ព្រមពេលជាមួយគ្នានេះ ក៏ប៉ុនប៉ងមួលបង្កាច់ប្រទេសមួយចំនួន ដូចជាចិន រុស្ស៊ីនិងអ៊ីរ៉ង់ ។

      របាយការណ៍នេះបានប្រកាសថា គណនីទាំងនេះបានចែករំលែកព័ត៌មានឬអត្ថបទនៃប្រព័ន្ធសារព័ត៌មានដែលទទួលបានជំនួយឧបត្ថម្ភពីរដ្ឋាភិបាលអាមេរិក ថែមទាំងបានកែប្រែរូបភាព និងធ្វើការឃោសនាមិនពិត ។

      ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់Facebook និងក្រុមហ៊ុន Twitterបានថ្លែងថា បានដឹងច្បាស់ហើយ ឬក៏អាចសន្និដ្ឋានថា សកម្មភាពពាក់ព័ន្ធមកពីអាមេរិកនិងអង់គ្លេស ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស