ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការធ្លាក់ភ្លៀងយ៉ាងខ្លាំងរបស់ប៉ាគីស្ថានបណ្តាលឱ្យមនុស្ស៩រយ៣៧នាក់ស្លាប់ មន្ត្រីថ្លែងថា ប៉ាគីស្ថានបានចូលក្នុងភាពអាសន្ន
2022-08-27 12:35:25cri
Share with:

ការផ្សាយដំណឹងនៃកាសែត Dawn របស់ប៉ាគីស្ថានកាលពីថ្ងៃទី២៦ខែសីហាឱ្យដឹងថា ពេលកន្លងទៅថ្មីៗនេះ គ្រោះមហន្តរាយដូចជាការធ្លាក់ភ្លៀងយ៉ាងខ្លាំងបណ្តាលឱ្យកើតគ្រោះទឹកជំនន់ជាដើមនៅប៉ាគីស្ថានដែលបណ្តាលឱ្យមនុស្ស៩រយ៣៧នាក់ស្លាប់ និង៣០លាននាក់ទៀតគ្មានលំនៅដ្ឋាន ។ មន្ត្រីរដ្ឋាភិបាលប៉ាគីស្ថានថ្លែងថា ប្រទេសជាតិបានចូលក្នុងភាពអាថសន្ន ។

កាសែត Dawn បានផ្សាយដំណឹងនៅថ្ងៃដដែលថា គ្រោះមហន្តរាយដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុបានបណ្តាលឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅប៉ាគីស្ថាន ។ ក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតចំនួន៩រយ៣៧នាក់ មាន៣រយ៤៣នាក់គឺកុមារ ។

តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានចម្រុះប៉ាគីស្ថានឱ្យដឹងថា ដោយសារការធ្លាក់ភ្លៀងធំនិងទឹកជំនន់ដ៏ធ្ងន់ធ្ងរ សកម្មភាពជួយសង្គ្រោះបានជួបនឹងការលំបាក ។ រដ្ឋាភិបាលសហព័ន្ធនិងរដ្ឋបាលខេត្តនានាកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីប្រមូលធនធានទាំងអស់ធ្វើសកម្មភាពជួយសង្គ្រោះ ។

    ថ្ងៃដដែល លោក Arif Alvi ប្រធានាធិបតីប៉ាគីស្ថានបានអំពាវនាវឱ្យជនជាតិប៉ាគីស្ថានទាំងក្នុងនិងក្រៅប្រទេសព្រមទាំងសហគមន៍អន្តរជាតិគាំទ្រប្រជាជនរងគ្រោះនិងការងារជួយសង្គ្រោះ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស